ពលរដ្ឋចំនួន៣៥គ្រួសារទទួលអំណោយពីលោក ស្រី កែវ ពៅ និងក្រុមគ្រួសារ តាមរយះលោក ស្វាយ ​ជឿន

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែឩសភា ឆ្នាំ2021 ម៉ោង 10:25 នាទី ព្រឹក

 

ស្រុកព្រៃនប់-នៅព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ២០២១ លោកស្វាយ ជឿន ដំណាង លោកស្រីកែវ ពៅ  បានដឹកនាំក្រុមការងារ នាំយកអំណោយ មួយចំនួន​ប្រគល់​ជូនដល់រដ្ឋបាលឃុំជើងគោ សម្រាបចែកជូនដល់ពលរដ្ឋចំនួន៣៥គ្រួសារ នៅ​ភូមិ​ត្រពាំងគាឃុំជើងគោដែលមានជីវភាពខ្វះខាតដើម្បីជួយសម្រួល​ការ​លំ​បាក  ក្នុងអំឡុងពេលពារការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩។

តាមលោក ឆេង សិទ្ធិតំណាង លោកមេឃុំជើងគោថ្លែងថា  អំណោយ​ដែលបាន​មកពីការឧបត្ថម្ភពីលោក  ស្រី កែវ ពៅ និងក្រុមការងានេះចែកជូនពល​រដ្ឋចំនួន​៣៥គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន

        -អង្ករ២០គីឡូក្រាម        -ត្រខកំប៉ុងធំ១ឡូ         -ថវិកា២០,០០០៛

ហើយ​ជាមួយគ្នានេះក៍បានជូនថវិកាដល់ក្រុមកាងារឃុំ៤នាក់ ម្នាក់៥ម៉ឺន​រៀល​ផង​ដែរ ។

លោកឆេង សិទ្ធិបានបន្តថា ក្នុងនាមរដ្ឋបាលឃុំ សូមថ្លែងអំណរគុណ លោក​​ស្រី កែវ ពៅ និងក្រុមការងារ  ដែលបានចូលរួមចំណែកឧបត្ថម្ភ ដល់ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋានឃុំក្នុងរដូវកាលការពាការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ ។​ជាមួយគ្នានេះសូមគោរពជូនពរ លោកស្រី និងកក្រុមការងារទាំអស់សូម

គោរព​ជូនពរលោកនិងលោកស្រីព្រមទាំងបុត្រធីតាក្រុមគ្រួសារ មានសេចក្តី​សុខ​ចម្រើនកម្លាំងពលំមាំមួនសុខភាពល្អរកទទួលទានមានបាន នឹងបាន​ទទួល​នូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លាតឡើយ។

សូមចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច្រកម្ពុជាទាំងអស់គ្នាគឺ ៣ការពារ ៣កុំ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម