បុរសម្នាក់ អាយុ៧០ឆ្នំា ចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នំា រហូតបានសម្រេច បង្កការភ្ញាក់ផ្អើល នៅស្វាយរៀង.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី02 ខែឩសភា ឆ្នាំ2021 ម៉ោង 3:57 នាទី ល្ងាច

ខេត្តស្វាយរៀង៖ កាលពីល្ងាចនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ស្ថិតនៅភូមិកោះឫស្សី ឃុំទួលស្ដី ស្រុកចន្រ្ទា។ ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវ:ទៅលើក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ រហូតបានសម្រេចតាមពាក្យបណ្ដឹងរបស់ឪពុកក្មេងស្រីរងគ្រោះ។

បុរសសង្ស័យមានឈ្មោះសាង វ៉ាង ហៅ ជូញ អាយុ ៧០ឆ្នាំ មុខរបរកសិកររស់នៅភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្រ្ទា ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ ១៤ ឆ្នាំរស់នៅស្រុកចន្ទ្រា។

ប្រភពបន្តថាកាលពីវេលាម៉ោង៤និង២០នាទី ល្ងាចថ្ងៃទី១ ខែឧសភាឆ្នាំ២០២១ ប្រជាពលរដ្ឋឈ្មោះ អូម ព្រីងភេទប្រុស បានទូរស័ព្ទប្តឹងទៅលើបុរសសង្ស័យឈ្មោះ សាង វ៉ាង ហៅ ជូញ បានរំលោភសេពសន្ថវ:ទៅលើកូនស្រីរហូតបានសម្រេច។

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំទួលស្ដី បានចុះដល់កន្លែងកើតហេតុហើយសួរនាំបុរសសង្ស័យបាន សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើក្មេងស្រីពិតប្រាកដមែន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចន្ទ្រាចាត់ការបន្តតាមច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម