ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌របស់លោកឧកញ៉ា ទៀ វិចិត្រ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែមេសា ឆ្នាំ2021 ម៉ោង 6:22 នាទី ល្ងាច

(ខេត្តព្រះសីហនុ) រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌របស់លោកឧកញ៉ា ទៀ វិចិត្រ មានដូចជាបន្លែគ្រប់ប្រភេទ ត្រីរ៉ស់ងៀត និងសាច់ក្រក នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានទីតាំងក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា បន្លែជាច្រើនប្រភេទ ចំនួន ១១.៦០០គីឡូក្រាម ទាំងនេះអាចរក្សាទុកបានយូរពិសេសជាបន្លែដែលពួកគាត់ត្រូវការចាំបាច់ក្រៅពីបន្លែ មានសាច់ក្រកចំនួន .០០០គីឡូក្រាម និងត្រីរ៉ស់ងៀតចំនួន.០០០គីឡូក្រាម ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុព្រោះខេត្តព្រះសីហនុយើងមានហានិភ័យខ្លាំង ពិសេសប្រជាពលសម្រាប់រដ្ឋរស់នៅក្នុងតំបន់ក្រហមដែលមិនអាចចេញទៅទិញឥវ៉ាន់ខាងក្រៅបាន ហើយ ដើម្បីឱ្យពួកគាត់មានម្ហូបអាហារ ខណៈដែលពួកគាត់ស្នាក់នៅក្នុងផ្ទះ ក៏ប៉ុន្តែម្ហូបអាហារទាំងនេះវាមិនគ្រប់គ្រាន់សម្រាប់ពួកគាត់ទេ តែវាអាចជួយកាត់បន្ថយនូវការខ្វះខាតបានមួយចំនួនផងដែរ

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានចូលរួមសហការអនុវត្តតាមវិធានការរបស់ខេត្តដោយស្នាក់នៅក្នុងផ្ទះបានល្អ ហើយអំណោយស្បៀងអាហាររបស់លោកឧកញ៉ាដែលបានឧបត្ថម្ភនាពេលនេះ ក្រុមការងារមានដូចជាមន្ត្រីសាខាកាកបាទក្រហម យុវជនស្ម័គ្រចិត្ត និងអង្គការម្លប់តាប៉ាងបានចូលរួមធ្វើសកម្មភាព ដើម្បីចែករំលែកដល់ក្រុមគ្រួសារដែលមានការខ្វះខាត ដើម្បីបំពេញបន្ថែមខណ:ពួកគាត់ស្នាក់នៅក្នុងផ្ទះ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

សូមបញ្ជាក់ថា អំណោយមានដូចជា

.ត្រីរ៉ស់ងៀត .០០០គីឡូក្រាម

.សាច់ក្រក .០០០គីឡូក្រាម .បន្លែគ្រប់មុខចំនួន ១១.៦០០គីឡូកាម


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម