ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែមេសា ឆ្នាំ2021 ម៉ោង 5:39 នាទី ល្ងាច

(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការមូលដ្ឋានសមុទ្ររាម និង លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ យើងត្រូវត្រៀមលក្ខណៈជាមុន ដើម្បីកាត់បន្ថយការខ្វះខាតឱ្យនៅកម្រិតតិចតួចបំផុត ម្យ៉ាងទៀតការចាក់វ៉ាក់សាំងនៅទូទាំងខេត្ត គឺត្រូវធ្វើយ៉ាងណាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានលឿន និងបានច្រើននាក់សម្រាប់ក្របខណ្ឌខេត្តរបស់យើងទើបអាចកាត់បន្ថយហានីភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដូច្នេះនៅពេលខាងមុខ យើងត្រូវប្រមូលផ្តុំក្រុមការងារបច្ចេកទាំងអស់ និងក្រុមការងារសម្របសម្រួល ដើម្បីដំណើរការចាក់វ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាពដោយបែងចែកក្រុមការងារមានដូចជា:

ក្រុមទី១.មន្ត្រីសុខាភិបាល បន្តពង្រឹកក្រុមការងារជាច្រើនក្រុមបន្ថែមទៀត កាត់បន្ថយគ្រូពេទ្យមិនចាំបាច់ ជំនួសដោយមន្ត្រីនៃមន្ទីរអប់រំ ដូចជាការបំពេញឯកសារ ការចុះឈ្មោះជាដើម ព្រោះមន្ត្រីសុខាភិបាលសំខាន់មានតែ ៣ផ្នែកមានដូចជា .ការសម្ភាសសម្រេចឱ្យចាក់វ៉ាក់ សាំង មន្ត្រីចាក់វ៉ាក់សាំង និងក្រុមការងារសង្គ្រោះបន្ទាន់។

ក្រុមទី២.មន្ត្រីសុខាភិបាលរបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ជួយអន្តរាគមន៍ចុះចាក់វ៉ាក់សាំងជូនកម្មករ បុគ្គលិកនៅតាមរោងចក្រ សហគ្រាសនានាក្នុងខេត្តព្រះសីហនុ។

ក្រុមទី៣.ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅស្រុកព្រៃនប់ និងស្រុកកំពុងសីលា។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍បាន គឺមានតែជម្រុញការចាក់វ៉ាក់សាំងបង្ការជំងឺជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងឱ្យបានលឿនតែប៉ុណ្ណោះ ទើបយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍នៅទូទាំងខេត្តព្រះសីហនុ

សូមបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ និងប្រជាជនគោលដៅ សរុបចំនួន ១៦.៩៩៩នាក់ និងបានចាក់ជូនសរុបលើកទី១ ចំនួន ១៦.៧៩៨នាក់ នឹងចាក់លើកទី២ ចំនួន .១២០នាក់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម