សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាកាពីបទធ្វើអោយខូចខាតដោយចេតនា គន់កញ្ចក់រថយន្ត អ្នកដទៃ.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែមេសា ឆ្នាំ2021 ម៉ោង 6:32 នាទី ល្ងាច

(ខេត្តបាត់ដំបង) កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលស្រុកថ្មគោលបានចុះអនុវត្តនាំខ្លួនជនសង្ស័យចំនួន០១នាក់ ក្រោមការចោទពីបទ ធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបាត់ដំបង បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិកគោ ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានឃាត់នាំខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សុខ សម្ផស្ស ហៅ វស្ស ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល។

លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា ជាមួយការឃាត់នាំខ្លួនជនសង្ស័យខាងលើនេះដែរ អនុវត្តធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ១១ . ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ របស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពីបទធ្វើឲ្យខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)

វត្ថុតាងដកហូតមានម៉ូតូ០១គ្រឿងស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ ហើយក្រោយពីឃាត់ខ្លួន ជនសង្ស័យជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម