លោកឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រពេទ្យក្រុមហ៊ុនGTVC ទៅដឹកស្ត្រី ឈឺពោះសម្រាលកូនម្នាក់ នៅក្រុងកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ.! 

ព័ត៌មានសង្គមថ្ងៃសុក្រ ទី23 ខែមេសា ឆ្នាំ2021 ម៉ោង 6:13 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅ រសៀលថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន (ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, Speed Boat Cambodia) ឲ្យទៅទទួលយកស្ត្រីម្នាក់ ដែលកំពុងឈឺពោះសម្រាលកូន រស់នៅភូមិសុខសាន្ត ក្រុងកោះរ៉ុង បញ្ជូនយកមក សង្គ្រោះ ឬសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តី ឈឺពោះសម្រាលកូនខាងលើនេះ ឈ្មោះ យឹម ស្រីនាង អាយុ២២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គឺបានឈឺពោះសម្រានកូនអូសបន្លាយពេលយូរម៉ោង និងមានអាការៈធ្ងន់ធ្ងរ ហើយខ្វះមធ្យោបាយដឹកជញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យលើដីគោក នាខេត្តព្រះសីហនុ។

 លោកឧកញ៉ាបន្តថា ក្រោយរូបលោក បានទទួលដំណឹងនេះ ពីសមត្ថកិច្ចនគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុងរួចមក ក៏បានបញ្ជូនបុគ្គលិក និងអូប័រពេទ្យល្បឿនលឿនមួយគ្រឿង ឲ្យទៅទទួលយកស្ត្រីឈឺពោះខាងលើនេះនេះជាបន្ទាន់។ ហើយថា បច្ចុប្បន្ននេះ ស្រ្តីឈឺពោះសម្រាលកូនរូបនេះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ផែលើដីគោក នាក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកបន្តតាមរថយន្ត របស់ក្រុម GTVC ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម