លោក កាន់ ឡឹង ក្នុងនាមចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី19 ខែមេសា ឆ្នាំ2021 ម៉ោង 8:07 នាទី ល្ងាច

(ក្រុងព្រះសីហនុ) នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោក កាន់ ឡឹង ក្នុងនាមចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ជូនដល់កម្លាំងប្រជាការពារសង្កាត់លេខ៣ ចំនួន ១៦២នាក់ ដែលកំពុងជួបប្រទះការខ្វះខាតជីវភាពពេលដែលជំងឺកូវីដ-១៩ កំពុងរាត្បាតនាបច្ចុប្បន្ននេះ ព្រមទាំងឧបត្ថម កុំព្យូទ័រ និង ម៉ាសុីនព្រីន ដល់សាលាសង្កាត់លេខ៣ ផងដែរ។

សម្ភារៈឧបត្ថមរួមមាន៖

/ អង្ករ ចំនួន ៣២៤០ គីឡូក្រាម

/ទឹកសុទ្ធ ១៦២ កេស

/មី ១៦២ កេស

/ទឹកត្រី ១៨កេស =៣២៤ ដប

/ទឹកស៊ីអ៉ីវ ១០៨ យូ =៦៤៨ ដប

/ប្រេងឆា ១៦២ ដប

/ត្រីខកំប៉ុង ១០ កេសធំ

/កុំព្យូទរ័ គ្រឿង

/ printer១គ្រឿង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម