អាជ្ញាធរក្រុងព្រះសីហនុ នៅតែបន្តអំពាវនាវដល់អាជីករ និងពលរដ្ឋចូលទប់ស្កាត់ជំងឺឆ្លងកូវិដ-១៩ទាំងអស់គ្នា ខណៈមានអ្នកឆ្លងថ្មីជាបន្តទៀត.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី18 ខែមេសា ឆ្នាំ2021 ម៉ោង 12:16 នាទី ល្ងាច

 

(ក្រុងព្រះសីហនុ) លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចាត់ឲ្យមន្ត្រីក្រោមឱវ៉ាទ នៃសាលាក្រុងព្រះសីហនុ និងលោកស្រីចៅសង្កាត់២ បានចុះណែនាំអាជីវករផ្សារពាណិជ្ជកម្ម ស្តីពីការពារ និង រក្សាឲ្យបាននូវគម្លាតរវាងអ្នកលក់ និងអ្នកទឹញ ចាំបាច់ត្រូវពាក់ម៉ាសគ្រប់ៗគ្នា និង ត្រូវមានអាកុស ឬជែល ទុកសម្រាបលាងដៃឲ្យបានញឹកញាប់ ក្នុងដំណាក់កាលដ៏ផុយស្រួយមួយនេះ

សកម្មភាពចុះណែនាំនេះ ធ្វើឡើងក្រោយពីមានការបិទផ្អាកបណ្តោះអាសន្ននូវផ្សារលើខេត្តព្រះសីហនុ ហើយពលរដ្ឋក៏នាំគ្នាទៅទិញទំនិញបន្លែត្រីសាច់នៅផ្សារពាណិជ្ជកម្មច្រើន ព្រោះផ្សារនេះ នៅជិតផ្ទះរបស់ពួកគាត់ ដែលស្ថិតនៅក្នុងសង្កាត់២ ក្រុង/ខេត្តព្រះសីហនុ

យ៉ាងណាមិញអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ នូវតែទន្ទួចនិងអំពាវនាវដល់បងប្អូនប្រពលរដ្ឋទាំងអស់ត្រូវតែរួមគ្នា ប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ទាំងអស់គ្នា និងរក្សាឲ្យបាននូវវិធានការពារ«៣កុំ ៣ការពារ»ដើម្បីខ្លួនយើង គ្រួសារ និងសង្គម


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម