ឌុបគ្នាដើរលួចមិនបានសម្រេចចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនចំនួន០២នាក់

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី17 ខែមេសា ឆ្នាំ2021 ម៉ោង 3:43 នាទី ល្ងាច

 

(ខេត្តបាត់ដំបង)៖ ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះស្រាវជ្រាវនិងឃាត់ខ្លួនបានក្រោយពួកគេជិះម៉ូតូដឹកគ្នាបម្រុងលួចតែមិនបានសម្រេច។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​វេលាម៉ោង​ ០៤និង២៥​ នាទី​ ថ្ងៃទី ១៦​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ លោកបានដឹកនាំកម្លាំងជំនាញចុះនៅ​ចំណុច​ភូមិ​រំចេក​៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ​និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្រោយប៉ុនប៉ង​លួច​យក​ទ្រព្យ​សម្បត្តិ​អ្នកដទៃ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនទាំង០២នាក់រួមមាន! ១- ឈ្មោះ​ សុខ​ វ៉ាន់​សួរ​ ហៅ​ ជា​ក្បាលគោ​ ភេទប្រុស​ អាយុ​ ៤០​ឆ្នាំ​ មានទីលំនៅ​ភូមិ​១៣​មករា​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​

២-ឈ្មោះ​ គា​ ឆានី​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ រួមជាមួយវត្ថុតាង​ដកហូត​រួម​មាន​ ៖​ 

-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០២០​ ពាក់ស្លាកលេខ​បាត់ដំបង​ 1AL 6678 ចំនួន០១​ គ្រឿង​ 

-​ ទូរស័ព្ទ​ដៃ​ស៊េរីចាស់​ចំនួន​០២​ គ្រឿង​ 

-​ មួក​កាតឹប​ ពណ៌​ក្រហម​ ចំនួន​ ០១​ ។

 លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែ​មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​០១និង១៦​ នាទី​ នៅ​ចំណុច​មុខ​បន្ទប់​ជួល​ ស្ថិតក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​បាន​ធ្វេីសកម្មភាព​ជិះ​ម៉ូតូ​ទៅ​វិញ​ទៅ​មក​នៅ​ចំណុច​មុខ​បន្ទប់​ជួល​ខាងលើ​ រួច​ក៏បាន​យក​ក្រណាត់​ទៅ​គ្រប​កាមេរ៉ា​សុវត្ថិភាព​ ក្នុង​គោលបំណង​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​ជនរងគ្រោះ​ឈ្មោះ​ ទិត្យ​ សុជាតិ​ ភេទស្រី​ អាយុ​ ៣៩​ឆ្នាំ​ មានទីលំនៅ​កន្លែង​កេីតហេតុ​ខាងលេី​ ដោយសារ​ជនរងគ្រោះ​ភ្ញាក់​ខ្លួន​ដឹង​ទាន់​ក៏​ស្រែក​ឆោឡោ​ ហេីយ​ជនសង្ស័យ​ក៏បាន​ជិះម៉ូតូ​រត់​គេចខ្លួន​បាត់​ រហូត​ដល់​ថ្ងៃទី​ ១៦​ ខែ​ មេសា​ ឆ្នាំ ២០២១​ ទេីប​សមត្ថកិច្ច​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​មក​កាន់​ស្នងការតែម្តង។ 

ជនសង្ស័យទាំង០២នាក់​ខាងលើ​ ក្រោយពីឃាត់ខ្លួនយកមកសាកសួរ រហូតមកដល់ពេលនេះត្រូវបានកម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម