រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ១៤ថ្ងៃ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី15 ខែមេសា ឆ្នាំ2021 ម៉ោង 4:35 នាទី ល្ងាច

(ខេត្តព្រះសីហនុ) រដ្ឋបាលខេត្តព្រះសីហនុ ចេញនូវសេចក្តីជូនដំណឹង ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូដ-១៩ក្នុងព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភៈ»កាន់តែខ្លាំងឡើងៗ និងក្នុងគោលបំណងធានាការពារដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំនិងមានខ្លឹមសារដូចខាងក្រោម៖

-ផ្អាកការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រាបៀរ និងស្រាគ្រប់ប្រភេទ)នៅក្នុងភូមិសាស្ត្រ

ខេត្តព្រះសីហនុទាំងមូល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ

-គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងគ្រប់ប្រភទ ស្ថិតនៅក្នុងភូមិ

សាស្ត្រខេត្តព្រះសីហនុ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ

-គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈ

និងអាជីវករ អ្នកលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជា

បណ្តោះអាសន្ន។

ក្នុងរណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ_អ្នកគ្រប់គ្រងក្រុមហ៊ុន ម្ចាស់ដេប៉ូចែកចាយ ម្ចាស់ហាង

ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងនានាពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹងដូចបានរៀបរាប់ខាងលើ មិនអនុវត្ត

តាមសេចក្តីណែនាំនេះ ត្រូវទទួលការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន ដោយគ្មានការលើក

លែងឡើយ។

ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកង

រាជអាវុធហត្ថខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ គណៈកម្មការគ្រប់គ្រងផ្សារ ម្ចាស់ក្រុម

ហ៊ុន ម្ចាស់ដេប៉ូ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តសេចក្តី

ណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ «៣កុំ ៣ការពារ»

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម