លោកអគ្គនាយក នៃសណ្ឋាគារអន្តរជាតិ អាលីយ៉ា ប្រធានសមាគមចិន ខេត្តហ៊ូណាន បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនកងរាជអាវុធហត្ថខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែមិីនា ឆ្នាំ2021 ម៉ោង 12:40 នាទី ល្ងាច

(ខេត្តព្រះសីហនុ) នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបស្វាគន៍ជាមួយ លោកអគ្គនាយក នៃសណ្ឋាគារអន្តរជាតិ អាលីយ៉ា ប្រធានសមាគមចិន ខេត្តហ៊ូណាន ដែលបាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន រួមមាន:ទឹកបរិសុទ្ធ ចំនួន១២០កេស និងមី ចំនួន៦០កេសធំឧបត្ថម្ភជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខ ក្នុងដំណាក់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជាសកលដ៏កាចសាហាវ កូវីដ-១៩

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អប្រពៃ ការចេះចែករំលែកជួយគ្នាក្នុងកាល:ទេស:ជួបការលំបាក របស់លោកអគ្គនាយក នៃសណ្ឋាគារអន្តរជាតិ អាលីយ៉ា និងសហការី និងឆ្លៀតពេលដ៏មានតម្លៃ នាំយកនូវអំណោយសប្បុរសធម៌ ជូនកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសូមជូនពរឱ្យអស់លោក លោកស្រីព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែពរជ័យទាំង ០៥ប្រការ និងជៀសឆ្ងាយផុតពីជំងឺឆ្លងរាតត្បាតជាសកលដ៏កាចសាហាវកូវីដ-១៩៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម