សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យ០៣នាក់ពីបទរក្សាទុកថ្នាំញៀន ចំនួនពីរករណី.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែមិីនា ឆ្នាំ2021 ម៉ោង 2:05 នាទី ល្ងាច

(ខេត្តបាត់ដំបង) ជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បង្ក្រាបឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នាក្នុងថ្ងៃមួយ។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថានៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរករណីទី១ ធ្វើឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ នៅចំណុចភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ -ឈ្មោះ តាំង ស៊ីវ ភេទប្រុសអាយុ២៤ឆ្នាំ

-ឈ្មោះ ទឹម ចិនខ្មៅ ហៅ គ្រី ភេទប្រុស អាយុ២៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ រួមជាមួយវត្ថុតាងមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន ២០ថង់ ទម្ងន់ ,៦៨ក្រាម និងដាវចំនួន០២ដើម។

ករណីទី២ ធ្វើឡើងនៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ គង់ គា ហៅ កៅ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយវត្ថុតាង -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៦ថង់ទម្ងន់ ,១៣ក្រាមនិងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។ 

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិង វត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម