រន្ធត់ចិត្តណាស់.! តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebook ថាលោកបានឆ្លងជំងឺCovid-19.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមិីនា ឆ្នាំ2021 ម៉ោង 1:24 នាទី ល្ងាច

(ភ្នំពេញ) ម្សិលមិញនេះ បន្ទាប់ពីរកឃើញពិធីការិនី កែវ ច័ន្ទនិមល និងក្រុមគ្រួសារត្រូវបានតេស្តវិជ្ជមានចំពោះជំងឺ កូវីដ-១៩នៅពេលនេះ តារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក បាយ៉ារិទ្ធ ត្រូវបានប្រកាសថា ក៏មានវិជ្ជមានចំពោះកូវីដ-១៩ផងដែរ។

តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebookរបស់ខ្លួនឯងមុននេះបន្តិចថា «លោកបានឆ្លងជំងឺ Covid-19»

លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបញ្ជាក់មកខ្ញុំបាទថា គាត់មានវិជ្ជមានជំងឺកូវីដ១៩ សូមអំពាវនាវបងប្អូនទាំងអស់ដែលបានពាក់ព័ន្ធជាមួយនឹងប្អូនប្រុស សូមមេត្តាទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាបន្ទាន់។

ទន្ទឹមគ្នានេះ លោក ណុប បាយ៉ារិទ្ធផ្ទាល់ ក៏បានប្រកាសប្រាប់មហាជនផងដែរថា «មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន។ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ»

ក្រោយទទួលបានដំណឹងនេះមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏ដូចជាអ្នកគាំទ្រតារាហង្សមាសផ្សេងទៀត បានជូនពរជាបន្តបន្ទាប់ ឲ្យលោកឆាប់ជាសះស្បើយពីជំងឺមួយនេះ ជាពិសេសអ្នកដែលពាក់ព័ន្ធផ្សេងទៀត សូមឲ្យជៀសផុតពីជំងឺនេះផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម