បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធម័.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែមិីនា ឆ្នាំ2021 ម៉ោង 12:53 នាទី ល្ងាច

(ក្រុងព្រះសីហនុ) មានករណីភ្ញាក់ផ្អើលមួយកើតឡើងដោយមានបុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារកំពុងសាងសងមួយកន្លែងបណ្តាលស្លាប់ យ៉ាងអណោចអធម័

ករណីខាងលើកើតហេតុនៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១ នៅចំណុចអាគារកំពុងសាងសង ស្ថិតក្នុងភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះខាងលើជាកម្មករសំណង់កំពុងធ្វើការជាធម្មតា លុះមួយសន្ទុះក្រោយមកក៏រអិលដែករទា ដែលគាត់បានឈរលើនោះ បណ្តាលធ្លាក់មកដីបោកក្បាលបាក់ដៃជើង ស្លាប់មួយរំពេច

ភ្លាមៗនោះសមត្ថកិច្ចក៏បានមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ស្រាវជ្រាវបន្ត និងបានបញ្ជូនសពជនរងគ្រោះទៅពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំការពិនិត្យកោសល្យវិច្ច័យនៅពេលក្រោយ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម