សកម្មភាពរបស់សមត្ថកិច្ច ក្នុងការអនុវត្តន៍បំរាមចរារចណ៍ចេញចូលខេត្តព្រះសីហនុ ចាប់ផ្តើមអនុវត្តន៍នារសៀលនេះហើយ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែមិីនា ឆ្នាំ2021 ម៉ោង 4:56 នាទី ល្ងាច

(ខេត្តព្រះសីហនុ) លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានអោយSNTVដឹងថា ឯកឧត្តម គួច ចំរើន ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវវ៉ាក់សាំងការពារជំងឺ កូវិត ១៩ដល់រដ្ឋបាលខេត្តព្រះសីហនុ សំរាប់ចាក់ជូន មន្ត្រីរាជការ អ្នកពាក់ព័ន្ឋ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ ដែលជាហេតុធ្វើបងប្អូនប្រជាពលរដ្ឋមានការត្រេកអរជាពន្ធពេក។

លោកបានបន្តថា ក្រោយពីរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី៤មិនានេះ ដោយរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក្នុងចំនួនមួយគួរឱ្យព្រួយបារម្ភ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ)ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។ ជាលទ្ឋផល បន្ទាប់ពីមានការផ្សព្ឋផ្សាយអំពីសេចក្តីជូនតំណឹងនេះ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ក្នុងការចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវិត១៩នេះផងដែរដោយ បងប្អូនប្រជាពលរដ្ឋ បានផ្អាកការចាកចេញពីលំនៅដ្ឋាន ដោយពុំមានការជួបជុំ គ្នា នៅលើផ្លូវសំខាន់ៗមានសភាពស្ងប់ស្ងាត់។

ចំពោះវិធានការតំបូងក្រោមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តបានកំណត់ទីតាំងគោលដៅសំខាន់ៗចំនួន៣ ដែលត្រូវបិតច្រកនៃការចល័តចេញចូលចូលខេត្តព្រះសីហនុ ក្នុងនោះគោលដៅទី១ នៅចំនុចត្រពាំងរពៅ ព្រំប្រទល់រវាងខេត្តកំពតនិង ខេត្តព្រះសីហនុ ទី២ នៅចំនុចផ្លូវបំបែកស្រែអំបិល ព្រុំប្រទល់រវាងខេត្តកោះកុង និង ខេត្តព្រះសីហនុ ទី៣ ចំនុច ស្ទឹងច្រាល ព្រុំប្រទល់រវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ រហូតមានបទបញ្ជាថ្មី។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នភាពគិតត្រឹមម៉ោងនេះ បានយកវត្ថុសំណាកសរុបចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨ នាក់ ក្នុងនោះអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៨០នាក់


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម