កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពង្រឹងការងារគ្រប់គ្រងការធ្វើចក្តាឡីស័ក រយៈពេល ១៤ថ្ងៃ.! 

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 11:28 នាទី ព្រឹក

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពង្រឹងការងារគ្រប់គ្រងការធ្វើចក្តាឡីស័ក រយៈពេល ១៤ថ្ងៃ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកស្នងការដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។ 

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ

-ពង្រឹងការងារឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសជិតខាង មានដូចជាប្រទេសថៃ និងវៀតណាម ។

-ការងារគ្រប់គ្រងប្រជាពលរដ្ឋក្នុងមណ្ឌលធ្វើចក្តាឡីស័ក ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ 

-ការព្យាបាលអ្នកជំងឺកូវីដ-១៩ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម