រយៈពេល ៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន និងថ្ងៃបុណ្យនៃក្តីស្រលាញ់១៤កុម្ភៈ ភ្ញៀវទេសចរមកលេងកំសាន្តក្នុងខេត្តព្រះសីហនុកើនឡើងប្រមាណ២៥,០៣%.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 9:52 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរបន្តកើនឡើង ប្រមាណ ២៥,០៣%ក្នុងរយៈបីថ្ងៃ គិតចាប់ពីថ្ងៃទី 12ដល់ថ្ងៃទី 14ខែកុម្ភៈ ឆ្នាំ 2021នេះ បើយោងតាមលោកតាំងសុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់នៅព្រឹកថ្ងៃទី១៥កុម្ភៈ២០២១នេះ។

លោកតាំងសុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងដូចថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាមថ្ងៃទី១២ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ធៀបនឹងរយៈពេល៣ថ្ងៃ ដូចគ្នា ក្នុងឆ្នាំ២០២០ រួមមានៈក.មានភ្ញៀវទេសចរសរុបប្រមាណ ៨២,០៦៤នាក់ កើនឡើង២៥,០៣%

-ភ្ញៀវជាតិប្រមាណ ៧៥,១៨៩នាក់ កើនឡើង ៤៥,១២%-ភ្ញៀវបរទេស ,៨៧៥នាក់ ថយចុះ៥០,២៦%

.រយៈពេល៣ថ្ងៃមានជើងហោះហើរចុះចតនៅព្រលាន យន្តហោះអន្តរជាតិក្រុងព្រះសីហនុចំនួន០១ ជើង ស្មើនឹង ៤៣នាក់ (ចិនទាំងអស់)

.ទេសចរទៅសម្រាកកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ,៨៩៧នាក់ កើនឡើង២៥,៦០%

ក្នុងនោះ-ភ្ញៀវជាតិប្រមាណ៥,០៤៦នាក់ កើនឡើង៧៧,៨០%

-ភ្ញៀវបរទេសប្រមាណ១,៨៥១នាក់ ថយចុះ៣០,២២%

.ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ

និងរមណីយដ្ឋាននានាសរុប ៦២,១៩២នាក់ កើនឡើង ៦៨,៥៣%ក្នុងនោះ

-ភ្ញៀវជាតិ៥៦,៦២៧នាក់ កើនឡើង៦៩,៥៤%

-ភ្ញៀវបរទេស ,៥៦៥នាក់ កើនឡើង៥៨,៨៦% ប្រភពដដែលបានបន្តថា កត្តាដែលនាំឲ្យ ខេត្តព្រះសីហនុ មានចំនួនតួលេខ អ្នកមកកម្សាន្ត មានការកើនឡើងនេះ គឺដោយសារ ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន មានហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ ក្រោយពីធ្វើការ ស្ថាបនា អស់រយៈពេល ជិតមួយឆ្នាំកន្លងមកនេះ លើសពីនេះ ខេត្តព្រះសីហនុ មានឆ្នេរ វែងជាងគេ និងស្អាតជាងគេ បង្អស់ក្នុងចំណោមខេត្ត ទាំងបួននៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលពិសេសបំផុតនោះ គឺផ្លូវធំទូលាយ ប្រកបដោយបរិស្ថានល្អ ទាំងផ្លូវក្នុងក្រុង និងផ្លូវតាមដោយឆ្នេរ ជាងនេះទៅទៀត ផ្ទះសំណាក់ សណ្ឋាគារ អាហារដ្ឋាននានា មានតម្លៃសមរម្យ ដែលអាចធ្វើឲ្យ ភ្ញៀវទេសចរ អាចមកកំសាន្ត គ្រប់ពេលវេលា។

ដោយឡែកចំពោះ សន្តិសុខសណ្ដាប់ធ្នាប់ គឺមានលក្ខណៈល្អប្រសើរ ក្នុងរយៈពេលបីថ្ងៃនេះ ពុំមានករណីគ្រោះថ្នាក់ចរាចរណ៍ ករណី បទល្មើសផ្សេងៗនោះទេ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម