រថយន្តមិនចាំម៉ាកមួយគ្រឿងបើកបុក ពីក្រោយម៉ូតូ បណ្តាឲ្យក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ស្លាប់ និងក្មេងស្រីម្នាក់ទៀតរងរបួស.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 8:12 នាទី ល្ងាច

 

ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿង បុកប៉ះនិងម៉ូតូ បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់យ៉ាងអណោចអធម័

 

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតហេតុនៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២១ លើផ្លូវ ជាតិលេខ៤ត្រង់ចំណុច មុខស្ថាននីយ៍ប្រេងPTTភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះព្រះសីហនុ

 

យោងតាមសាក្សីដែលឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេប្រទះឃើញរថយន្តមួយគ្រឿង មិនចាំម៉ាក មានទិសដៅស្របគ្នា ចេញពីក្រុងព្រះសីហនុ បានបុកប៉ះម៉ូត ០១គ្រឿងម៉ាក SIRUISពណ៌ ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ឈិកស្រីពេជ្រ ភេទស្រី អាយុ ១៥ឆ្នាំ រងរបួសស្រាល និង រួមដំណើរដោយប្អូនប្រុសម្នាក់ឈ្មោះ ឈិក សូរិយា អាយុ ១១ឆ្នាំ ស្លាប់នៅនិងកន្លែងកើតហេតុ

 

ក្មេងៗជនរងគ្រោះទាំងពីរនាកបច្ចុប្បន្នមានទីលំនៅ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពេលកើតហេតុរថយន្ត បានបើកបន្តទៅមុខរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវរកបន្ត

 

បច្ចុប្បន្នសពក្មេងប្រុសជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាចញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅដ្ឋានភូមិ១ សង្កាត់១ ខេត្តព្រះសីហនុ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម