លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរការបើកក្លឹបប្រដាល់ ឡុង ហាយ សម្រាប់ការប្រកួតប្រដាល់ជាតិ និងអន្តជាតិនៅកម្ពុជា

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី31 ខែមករា ឆ្នាំ2021 ម៉ោង 12:11 នាទី ល្ងាច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ-រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុន បេនរិចគ្រុប និងពិធីសម្ពោធក្លឹបប្រដាល់ឡុងហាយ នារាត្រីថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារហ័ងសានភ្នំពេញ ។

photo_2021-01-31_12-07-04

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះវឌ្ឍនៈភាពរបស់ ក្រុមហ៊ុន បេនរិចគ្រុប ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមយ៉ាងសកម្ម ក្នុងការជម្រុញសកម្មភាពវិនិយោគ ដោយបានដំណើរការគម្រោងវិនិយោគដ៏ធំនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ ដោយផ្តោតសំខាន់លើវិស័យអចលនទ្រព្យ អាហារ និងកីឡា ។ បច្ចុប្បន្ន ក្រុមហ៊ុនបេនរិចគ្រុប បានសាងសង់ សំណង់អាគារអន្ដរជាតិសាងទូ (Shangdu) ដែលកំពុងលេចចេញជារូបរាងនៅកណ្តាលរាជធានីភ្នំពេញ មានកំពស់៣៦ជាន់។ បច្ចុប្បន្នគម្រោងបានបញ្ចប់ការសាងសង់ដំណាក់កាល់ទី១ ដោយជោគជ័យ ហើយកំពុងបន្តការតុបតែង និងបំពាក់ក្នុងតំណាក់កាលទី២ ដែលគ្រោងនឹងបញ្ចប់ជាសា្ថពរនៅឆ្នាំ២០២២ខាងមុខ។ ក្រុមហ៊ុនក៏បានបង្កើតក្លឹបប្រដាល់មួយដែលមានឈ្មោះថា ក្លឹបប្រដាល់ ឡុងហាយ ដែលមានទីតាំងស្ថិតនៅតាមមហាវិថី សហពន្ធ័រុស្ស៊ី ទល់មុខ ភោជនីយដ្ឋានពោចិនតុង រាជធានីភ្នំពេញ ។ ការបង្កើតក្លឹបនេះ ដើម្បីរួមចំណែក លើកស្ទួយវិស័យកីឡាប្រដាល់ រួមទាំងប្រដាល់សេរី និងគុណខ្មែរគ្រប់ទម្រង់របស់កម្ពុជា ក៏ដូចជាជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា។

photo_2021-01-31_12-07-00

លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបន្តថា ជាការពិតណាស់ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន នេះកម្ពុជាទទួលបាន នូវសន្ដិសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។ លើសពីនេះទៀត កម្ពុជាអាចគ្រប់គ្រងសភាពការណ៍ទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩ បានគួរឱ្យកត់សំគាល់ ហើយយើងរំពឹងថា សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញ ជាបណ្តើរៗ នៅឆ្នាំនេះ និងឆ្នាំខាងមុខ។

photo_2021-01-31_12-06-59
កម្ពុជា បានអនុវត្ត នយោបាយចិនតែមួយ ដោយរួមជាមួយកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយចិនបានពូនជ្រំ ជាមិត្តភាព ដ៏រឹងមាំ។ ប្រទេសចិនបានកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមនៅ ប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ជាក់ស្តែង ប្រទេស ចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែ ក្រវាត់មួយផ្លូវ មួយ” ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍនៅ ប្រទេសនានាដែលស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រក្នុង កិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនងផ្នែកហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យផ្សេងៗទៀត។

photo_2021-01-31_12-06-57

លោកជំទាវក៏បានស្នើឲ្យក្លឹបប្រដាល់ ឡុងហាយ សូមរៀបចំបង្កើតវេទិកាសម្រាប់ការប្រកួតប្រដាល់ជាតិ និងអន្តជាតិ និងផ្តោតលើការបណ្តុះបណ្តាល អ្នកប្រដាល់ឱ្យមានសមត្ថភាពគ្រប់គ្រាន់ចូលរួមព្រឹត្តិការណ៍ទ្រង់ទ្រាយធំ លំដាប់អន្តរជាតិតំណាងឱ្យប្រទេសកម្ពុជា និងធ្វើសហប្រតិបត្តិការជាមួយវេទិកាព្រឹត្តិការណ៍ល្បីៗទាំងក្នុង និងក្រៅប្រទេស និងជម្រុញការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាចម្រុះ៕

photo_2021-01-31_12-06-56

photo_2021-01-31_12-06-53

photo_2021-01-31_12-06-51

photo_2021-01-31_12-06-48

photo_2021-01-31_12-06-47

photo_2021-01-31_12-06-46

photo_2021-01-31_12-06-42

photo_2021-01-31_12-06-45

photo_2021-01-31_12-06-41

photo_2021-01-31_12-06-44

photo_2021-01-31_12-06-40

photo_2021-01-31_12-06-36

photo_2021-01-31_12-06-39

photo_2021-01-31_12-06-38

photo_2021-01-31_12-06-32


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម