សមាជិកព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ នាំយកម៉ាស់ជាង២មុឺន ចែកជូនពលរដ្ឋមកពី១១ភូមិ ក្នុងស្រុកត្បូងឃ្មុំ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី28 ខែមករា ឆ្នាំ2021 ម៉ោង 9:39 នាទី ល្ងាច

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខ និងក្រើនរំលឹករាល់វិធានការទប់ស្កាត់ជំងឺកូវីដ១៩ដល់ប្រជាពលរដ្ធក្នុងឃុំគរ និងអ៊ីមុំាម៉ាស្ជិទទាំង១១ភូមិក្នុងស្រុកត្បូងឃ្មុំ ព្រមទាំងចែកម៉ាស់ចំនួន ២២,០០០ម៉ាស់ផងដែរ ដែលទទួលបានពីសមាគមន៍សម្ព័ន្ធនារីឥស្លាមកម្ពុជា។

photo_2021-01-28_21-35-03

បន្ទាប់ពីស្តាប់របាយការណ៍ លោកសេង សុខខឿនអភិបាលស្រុកត្បូងឃ្មុំ រួចមក មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ឆាយ វណ្ណា បានពាំនាំប្រសាសន៏ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគរ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាងអស់។

photo_2021-01-28_21-34-51

ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ឈ្លាសវៃពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងឥស្សរជនជាតិជាច្រើនរូបទៀតបានសម្រចកសាងសមិទ្ធផលជាច្រើន រួមមានវិហារ វត្ត សាលារៀន ផ្លូវ មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានាយ៉ាងច្រើនទូទាំងប្រទេស។

photo_2021-01-28_21-34-36

ឯកឧត្តម ឆាយ វណ្ណា ក៍បានកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារនិងអនុវត្តតាមគោលនយោបាយ រាជរដ្ឋាភិបាល បានផ្តល់ឱកាសស្មើៗគ្នា ក្នុងការរៀនសូត្រ ការបង្កើនសុខដុមរមនា សាសនា ការលើកកិត្តិយសជាតិ ការកសាងសមិទ្ធិផលផ្សេងៗជាច្រើន និងការរស់នៅប្រចាំថ្ងៃ ជាពិសេស សូមបងប្អូនប្រជាពលរដ្ឋ អុីមុំាម៉ាស្ជិទទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍នៃជំងឺកូវីដ១៩ ។

photo_2021-01-28_21-34-34


ក្នុងឳកាសនោះដែរ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានពាំនាំប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ សួរសុខទុក្ខបងប្អូនពលរដ្ឋនៅទីនេះទាំងអស់ ត្រូវបន្តថែរទាំសុខភាពឱ្យបានល្អ ក្នុងស្មារតីបង្ការការពារពីជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ជាពិសេសត្រូវបន្តរួមគ្នាបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន ជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តថែរក្សាសន្តិភាពនិង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឲ្យមានការ រីកចម្រើនបន្ថែមទៀត៕

photo_2021-01-28_21-34-59

photo_2021-01-28_21-35-00

photo_2021-01-28_21-35-05

photo_2021-01-28_21-34-53

photo_2021-01-28_21-34-58


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម