រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា គម្រោងកែលម្អ និងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ាន១ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែមករា ឆ្នាំ2021 ម៉ោង 10:30 នាទី ល្ងាច

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ាគម្រោងកែលម្អ និងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ាន១ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក អ៊ុន វ៉ាល់ឡឺរ៉ា អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

IMG_20210127_204558_343

ដោយមានការអញ្ជើញចូលរួមពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សមាជិកសង្កាត់ និងសមាជិកភូមិសរុប ៤០នាក់។

IMG_20210127_204712_309

គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តយន្តការដោះស្រាយបណ្ដឹងតវ៉ា និងដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីពាក់ព័ន្ធ ៕

IMG_20210127_204605_550

IMG_20210127_204611_114

IMG_20210127_205045_780


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម