លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមបានរុញច្រានមនុស្សជាច្រើន ឱ្យចាកចេញពីភាពក្រីក្រ និងភាពងាយរងគ្រោះ

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែមករា ឆ្នាំ2021 ម៉ោង 3:42 នាទី ល្ងាច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ។

photo_2021-01-27_15-32-02

ថ្លែងក្នុងឱកាសបិទសន្និបាតនេះ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍ និងអ្វីៗទាំងអស់របស់កម្ពុជា ឈរលើមូលដ្ឋានសន្តិភាពទើបកម្ពុជា អាចងើបឈរឡើងវិញដោយខ្លួនឯង ហើយបាននិងកំពុងបោះជំហានទៅមុខលើវិថីអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ស្ថានភាពស្រ្តី និងសមភាពយេនឌ័រ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ ហើយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ក៏បានរុញច្រានមនុស្សជាច្រើន ឱ្យចាក ចេញពីភាពក្រីក្រ និងងាយរងគ្រោះ។

photo_2021-01-27_15-32-37

លោកជំទាវសង្គហបណ្ឌិត បានបន្តទៀតថា ដូចបណ្តាប្រទេសដទៃដែរ កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ប្រកបដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់ ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិនេះ។ ជាក់ស្តែងទោះបី កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ករណីនេះភាគច្រើនប្រភេទនាំចូល និងគ្មានអ្នកណាម្នាក់ស្លាប់នោះឡើយ។ កម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា ឱ្យស្ថិតក្នុងរង្វង់ដែលអាចគ្រប់គ្រងបាន តាមរយៈ វិធានការចាំបាច់ខាងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់។

photo_2021-01-27_15-32-20

វិធានការណ៍របស់រដ្ឋាភិបាលកម្ពុជាចំពោះជំងឺកូវីដ-១៩កន្លងមកនេះ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ថា ជាអភិក្រមដ៏មាន ប្រសិទ្ធភាពទូទាំងអន្តរក្រសួង-ស្ថាប័ន និងសង្គម ជាតិទាំងមូល និងអមជាមួយវិធានការផ្នែកសង្គម-សេដ្ឋកិច្ច។ នៅក្នុងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងវិបត្តិកូវីដ-១៩កន្លងមក បានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ពិសេស តាមរយៈគោលនយោបាយជាតិគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទាន ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម។

 

photo_2021-01-27_15-32-05
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលយល់ច្បាស់ថា ការគាំទ្រ និងឆ្លើយតបនឹងតម្រូវការនិងតួនាទីរបស់ស្រ្តី នៅក្នុងបរិការណ៍អំឡុង និងក្រោយវិបត្តិកូវីដ-១៩ ជាកិច្ចការអាទិភាព ក្នុងលក្ខខណ្ឌសង្គមផង និងជាសក្តានុពល សម្រាប់ការវិនិយោគ ដ៏វៃឆ្លាតនៅក្នុងការស្តារ និងពន្លឿនកំណើនសេដ្ឋ កិច្ច-សង្គមក្រោយវិបត្តិផង ។

photo_2021-01-27_15-32-21

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា នេះគឺជាពេលវេលាដែលយើងត្រូវរួមគ្នា ក្នុងការស្វែងរកវិធីសាស្ត្រនានា ដោយប្រែក្លាយបញ្ហាឱ្យទៅជាកាលានុវត្តភាពថ្មីៗ ក៏ដូចជាប្រើប្រាស់មូលដ្ឋានដែលមានស្រាប់ ដើម្បីកសាងភាពធន់ និងសមត្ថភាពឆ្លើយតបនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ ក៏ដូចជាការប្រែប្រួលនានាផ្សេងទៀតក្នុងសង្គម និងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤៕

photo_2021-01-27_15-32-09

photo_2021-01-27_15-32-07

photo_2021-01-27_15-32-10

photo_2021-01-27_15-32-16

photo_2021-01-27_15-32-12

photo_2021-01-27_15-32-23

photo_2021-01-27_15-32-25

photo_2021-01-27_15-32-26

photo_2021-01-27_15-32-28

photo_2021-01-27_15-32-29

photo_2021-01-27_15-32-33

photo_2021-01-27_15-32-35


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម