ក្រោយបិទមិនអោយប្រើអស់ជាង ៦ឆ្នាំមហាកុដិ និងសមិទ្ធិផលមួយចំនួនក្នុងវត្តទួលព្រះរាជា ត្រូវបានមន្ត្រីសង្ឃ និងអាជ្ញាធរខេត្តកណ្តាលសំរេចបើកឱ្យប្រើប្រាស់ឡើងវិញ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី26 ខែមករា ឆ្នាំ2021 ម៉ោង 3:46 នាទី ល្ងាច

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៥ ខែមករាម្សិលមិញនេះ មហាកុដិ និងសមិទ្ធិផលមួយចំនួនទៀត នៅវត្តទួលព្រះរាជា បើកឱ្យប្រើប្រាស់ឡើងវិញ សម្រាប់ព្រះសង្ឃប្រើប្រាស់ និងទុកជាគរុភ័ណ្ឌវត្តទួលព្រះរាជា ដែលមានទីតាំងនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាលខណៈការសំរេចអោយបើកប្រើប្រាស់ឡើងវិញនេះ មានការនិមន្ត និងចូលរួមពីសំណាក់សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងអ្នកពាក់ពន្ធ៏មួយចំនួន ។

photo_2021-01-26_15-41-05


នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថាទីតាំងវត្តទួលព្រះរាជានេះ គឺជាទីតាំងមួយដែលល្អ សម្រាប់ធ្វើការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្ត ក្នុងឱកាសពិធីបុណ្យជាតិផ្សេងៗ ។ ហើយសមិទ្ធផលនៅក្នុងវត្តនេះ គឺពិតជាមានតម្លៃធំធេងណាស់ ប៉ុន្តែត្រូវមានការកែប្រែនូវរចនាបថមួយចំនួន ដែលស្របទៅតាមសាសនា ពិសេសទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ជាតិយើង។

photo_2021-01-26_15-41-03

ឯកឧត្តមក៏បានសំណូមពរទៅដល់ព្រះសង្ឃ ចៅអធិការវត្ត និងមន្ត្រីសង្ឃគ្រប់ព្រះអង្គ សូមធ្វើឱ្យវត្តនេះ ប្រែក្លាយទៅជាវត្តមួយដែលទទួលបានជំងឺចិត្តពីពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការចូលរួមធ្វើបុណ្យដាក់ទាន និងឧទ្ទិសកុសលនានាផងដែរ។

photo_2021-01-26_15-41-22
សូមបញ្ជាក់ផងដែរថា វត្តទួលព្រះរាជានេះ ត្រូវបានក្រសួងធម្មការ និងសាសនា បិទជាបណ្ដោះអាសន្ននៅចុងឆ្នាំ២០១៤ ក្រោយពីមានការរិះគន់ច្រើនរបស់មហាជនទៅលើបុគ្គលមួយចំនួនហាក់អនុវត្តលើស និងបំពានទៅព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

photo_2021-01-26_15-41-07

photo_2021-01-26_15-41-09

photo_2021-01-26_15-41-10

photo_2021-01-26_15-41-12

photo_2021-01-26_15-41-15

photo_2021-01-26_15-41-15

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម