គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ២ គ្រួសារ រស់នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងទទួលបានអំណោយពីអង្គការតុកកែញញឹមកម្ពុជា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី26 ខែមករា ឆ្នាំ2021 ម៉ោង 2:16 នាទី ល្ងាច

រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អង្គការតុកកែញញឹមកម្ពុជា សហការជាមួរដ្ឋបាលស្រុកសាមគ្គីមានជ័យ ដឹកនាំដោយ លោក វ៉ន ចន មន្ត្រីទំនាក់ទំនងសហគមន៍ និងសហការី រួមជាមួយមន្រ្តីសាលាស្រុក លោកមេឃុំឈានឡើង និងលោកមេភូមិ បាននាំយកអំណោយសប្បុរសធម៌ចែកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយអគ្គីភ័យ ចំនួន ២ គ្រួសារ រស់នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

IMG_20210126_134023_880

អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសាររួមមានមាន÷ អង្ករ ៥០ គីឡូក្រាម, បន្លែ ៣ គីឡូ, ត្រី ១គីឡូក្រាម, ទឹកត្រី ២ ដប, ទឹកស៊ីអ៊ីវ ២ដប, ស្កសរ ១គីឡូក្រាម, អំបិលអុីយ៉ូត ១ គីឡូក្រាម, ខ្ទឹមស ១គីឡូក្រាម, ប្រេងឆា១លីត្រ , ជែលសម្រាប់លាងដៃ ២ ដប , សាប៊ូ ២ដុំ , ទឹកសណ្តែក១យួរ និងសម្លៀកបំពាក់មួយចំនួន។

IMG_20210126_134026_183

គួររំលឹកផងដែរថាៈ នៅវេលាម៉ោង ២:០០ រំលងអាទ្រាតយប់ថ្ងៃទី២៣ ចូលដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នេះមានករណីអគ្គីសភ័យនៅភូមិត្រែង ឃុំឈានឡើង បានបណ្តាលឲ្យឆេះផ្ទះអស់ចំនួន ២ខ្នង និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ សម្ភារ និងនៅក្នុងករណីនោះបណ្តាលឱ្យមានភ្លើងឆេះរោលស្លោកដៃលោកយាយ ឆេង ខែម ទាំងសងខាង លោកមេឃុំឈានឡើងបានដឹកគាត់យកទៅមន្ទីរពេទ្យឯកជននៅសំរោង ឃុំមនោរម្យ ស្រុកថ្ពងកំពង់ស្ពឺ ៕

IMG_20210126_134032_903

IMG_20210126_134018_919

IMG_20210126_134021_913


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម