ប្រធានក្រុម ប្រឹក្សាខេត្តកណ្តាល គាំទ្រ យ៉ាង ពេញទំហឹង ចំពោះ សមត្ថភាពស្ត្រី ចូលរួមក្នុង វិស័យ នយោបាយ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី22 ខែមករា ឆ្នាំ2021 ម៉ោង 5:24 នាទី ល្ងាច


ខេត្តកណ្ដាល៖ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំឆ្លុះបញ្ចាំង លទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ(គ.ក.ស.ក)ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានគាំទ្រ ការអភិវឌ្ឍន៍ សមត្ថភាព ស្ត្រី ក្នុងការចូលរួមធ្វើសេចក្តីសំរេចចិត្ត រាប់ទាំង វិស័យ នយោបាយ វិស័យ មុខងារសាធារណៈ និងការអភិវឌ្ឍន៍ វិស័យ សេវាសង្គម។

photo_2021-01-22_17-20-18


ក្នុងពិធី បិទកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែល គ.ស.ក.សខេត្តសំរេចបានរយៈពេលពេញ១ឆ្នាំនេះ និង បានជម្រុញអោយ គ.ក.ស.ក ថ្នាក់ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបញ្ចូលសកម្មភាព ពាក់ព័ន្ធ នឹងបញ្ហាសមភាព យេនឌ័រលើស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំ នៅថ្នាក់រដ្ឋបាលនីមួយៗរបស់ខ្លួន។

photo_2021-01-22_17-20-28


លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធាន គ.ក.ស.កខេត្ត បានបញ្ជាក់ថា៖ សម្រាប់កិច្ចប្រជុំរយៈពេលមួយថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ពីព្រោះបានផ្ដល់នូវធាតុចូលជាច្រើនសម្រាប់ គ.ក.ស.ក គ្រប់ថ្នាក់យកទៅពិចារណា និងប្រតិបត្តិក្នុងការបំពេញមុខងារភារកិច្ចរបស់ខ្លួន ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក៏ដូចជាការលើកកម្ពស់វិស័យសេវាសង្គម ប្រកបដោយសមធម៌ និងបរិយាបន្នក្នុងខេត្តកណ្ដាល។

photo_2021-01-22_17-20-22

photo_2021-01-22_17-20-30

photo_2021-01-22_17-20-20

photo_2021-01-22_17-20-26


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម