ទូរស័ព្ទទឆ្លាតត្រកូល Note របស់ Samsung ទំនងជានឹងត្រូវបញ្ចប់ជីវិតត្រឹម Note20 Series ហើយ...

បច្ចេកវិទ្យាថ្ងៃព្រហស្បត្តិ៍ ទី21 ខែមករា ឆ្នាំ2021 ម៉ោង 11:06 នាទី ល្ងាច

កាលពីឆ្នាំ 2020 កន្លងទៅ មានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា Samsung នឹងសម្លាប់ទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល Note របស់ខ្លួននៅក្នុងឆ្នាំ 2021 នេះតែម្តង។ ជាមួយគ្នានោះដែរ ក៏មានរបាយការណ៍មួយចំនួនផ្សេងទៀត រាយការណ៍មកថា Samsung អាចនឹងប្រកាសចេញទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល Note របស់ខ្លួនមួយជំនាន់បន្ថែមទៀត មុននឹងបញ្ចប់ជីវិតរបស់វា។

photo_2021-01-21_23-02-15

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Ice Universe បានបង្ហោះរូបភាពមួយសន្លឹក “The End” អមមកជាមួយពាក្យថា Galaxy Note ជាហេតុធ្វើឲ្យអ្នកគាំទ្ររបស់ Samsung ក៏ដូចជាប្រភពជាច្រើនទៀតបានជឿថា ទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល Note របស់ Samsung នឹងត្រូវបញ្ចប់ជីវិតត្រឹម Note20 Series តែម្តង។ អញ្ចឹងបើនេះគឺពិតជាអ្វីដែលលោក Ice Universe ចង់បញ្ជាក់ឲ្យយើងបានដឹងមែននោះ មានន័យថា យើងទាំងអស់គ្នានឹងមិនបានឃើញវត្តមានរបស់ទូរសព្ទឆ្លាត Galaxy Note21 Series នោះទេ។

photo_2021-01-21_23-02-17

ផ្អែកទៅតាមដំណឹងដែលទទួលបានកន្លងមក បានបង្ហាញឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុន Samsung ចង់បញ្ចប់ជីវិតទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល Note របស់ខ្លួននោះ ក៏ព្រោះតែពួកគេចង់យកទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Fold Series មកជំនួសតំណែងរបស់ Galaxy Note Series វិញ។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ គិតយ៉ាងណាដែរ បើ Samsung ពិតជាសម្លាប់ទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល Note របស់ខ្លួនចោលមែន ?

photo_2021-01-21_23-02-21

photo_2021-01-21_23-02-25

photo_2021-01-21_23-02-23


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម