ក្រសួងសុខាភិបាល កោតសរសើរខេត្តកណ្តាល ចាត់វិធានការ ការពារទប់ស្កាត់ កូវីដ-១៩បានល្អប្រសើរ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែមករា ឆ្នាំ2021 ម៉ោង 11:01 នាទី ល្ងាច

ខេត្តកណ្តាល ៖លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល រួមដំណើរជាមួយ លោកជំទាវ វេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២១មករានេះ បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញមន្ទីរសុខាភិបាល ខេត្តកណ្តាល និងចុះពិនិត្យផ្ទាល់មណ្ឌលចត្តាឡីសក័ ក្នុងខេត្តកណ្តាល ក្នុងបំណងស្វែងយល់ថាតើមានភាពងាយស្រួល លំបាកខ្វះខាតនិងមានបញ្ហាប្រឈមចំពោះមុខអ្វីខ្លះ លើការគ្រប់គ្រងចាត់ចែង ក្នុងការរៀបចំធ្វើចត្តាឡីសក័ ដើម្បីអោយក្រុមការងារមានជាបទពិសោធន៍ និងផ្តល់បំពេញបន្ថែមការងារជំនាញបច្ចេកទេស អោយបាន ត្រឹមត្រូវតាមវិធាន សុវត្តិភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

photo_2021-01-21_22-58-55


មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលខេត្ត និងមន្ត្រីជំនាញសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដោយបានការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច និងមានការចូលរួមពីប្រជាពលរដ្ឋ ពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺ
កូវីដ-១៩ បានយ៉ាងល្អប្រសើរនាពេលកន្លមកនេះ។

photo_2021-01-21_22-58-44


លោកជំទាវ វេជ្ជបណ្ឌិត បន្តថា៖ បើទោះបីកន្លងមកនេះការចាត់វិធានការរបស់យើង ក្នុងការពារ ទប់ស្កាត់បានល្អប្រសើរយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវ ភ្លេចនូវការវាយលុកសារជាថ្មី ពីជំងឺកូវីដ-១៩ឡើយ ពីព្រោះជំងឺកូវីដ-១៩ វាមិនទាន់ទៅណាឆ្ងាយ ពីយើងនោះទេ។ដូច្នេះសូមឱ្យអាជ្ញាធរខេត្ត មន្ទីរសុខាភិបាលខេត្ត និងស្ថាប័ន ពាក់ព័ន្ធ សូមបន្តធ្វើការ ផ្សព្វផ្សាយអប់រំបញ្ជៀបដល់ប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋានទាំងអស់ ឱ្យបានយល់ដឹង បន្ថែម ទៀតពីវិធានការ បង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល។
បន្ទាប់មក លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកជំទាវ វេជ្ជបណ្ឌិត លី អាយឡែន ក៍បានបន្តចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅផងដែរ៕

photo_2021-01-21_22-58-39

photo_2021-01-21_22-58-34

photo_2021-01-21_22-58-46

photo_2021-01-21_22-58-49


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម