អភិបាលខេត្តកណ្តាល ចាត់ទុកការងារ គ.ក.ស.ក សំខាន់ណាស់ក្នុងបរិបទកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែមករា ឆ្នាំ2021 ម៉ោង 1:58 នាទី ល្ងាច

ខេត្តកណ្ដាល៖ គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការ ស្ត្រី និងកុមារ ហៅកាត់ថា (គ .ក ស .ក) បានបើកកិច្ចប្រជុំ របស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងការអនុវត្តការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដែលបានធ្វើឡើង នៅសាលា ខេត្ត កាលពីថ្ងៃទី ២១មករា នេះ ។
ថ្លែង បើកកិច្ចប្រជុំ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានចាត់ទុកការងារ គ.ក.ស.ក មានសារសំខាន់ណាស់ ក្នុងបរិបទកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ព្រោថាវាមិនគ្រាន់តែជួយលើកស្ទួយ សិទ្ធិ ស្ត្រី និងកុមារប៉ុណ្ណោះ ទេ ប៉ុន្តែ វាបាន លប់ បំបាត់ ការកេងប្រវញ្ច័ ចាញ់បោកបញ្ឆោត របស់ជនល្មើស មកលើស្រ្តីនិងកុមារជាជនរងគ្រោះផងដែរ។

photo_2021-01-21_13-52-35


គួរបញ្ជាក់ថា៖កិច្ចប្រជុំនាព្រឹកនេះ បានផ្តោតសំខាន់លើរបៀបវារៈ សំខាន់ៗរួមមាន៖
១-ពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
២-ឆ្លុះបញ្ចាំងចំណុចខ្លាំងបញ្ហាប្រឈម និងមេរៀនបទពិសោធន៍ក្នុងការអនុវត្តមុខងារភារកិច្ចរបស់ គ.ក.ន.ក
៣-លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ វិទ្យាសាស្រ្តប្រព័ន្ធប្រសាទ និងការអភិវឌ្ឍកុមារតូច
៤-ចែករំលែកមេរៀនបទពិសោធន៍ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ គ.ក.ស.ក ស្រុក និង គ.ក.ស.ក ឃុំ
៥-ជម្រុញការអនុវត្តសកម្មភាពសេវាសង្គម ឃុំ សង្កាត់ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋពិសេស យុវវ័យ និងជនងាយរងគ្រោះ។

photo_2021-01-21_13-52-39


នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះលទ្ធផល ការងាររបស់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ គ.ស.ស.ក ខេត្តកណ្តាល កន្លងមកក៍ដូចបច្ចុប្បន្ន បានខិតខំប្រឹងប្រែងបំពេញការងារ របស់ខ្លួន ក្នុងការអប់រំផ្សព្វផ្សាយបញ្ជ្រាបអោយស្រ្តីនិងកុមារ យល់ ដឹងកាន់តែច្បាស់ពីច្បាប់និងវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ ការប្រើអំពើហឹង្សាក្នុងគ្រួសារ ការកេងប្រវញ្ច័ពលកម្មកុមារ ការជួញដូរមនុស្សការជួញដូរផ្លូវភេទជាដើម បានល្អប្រសើរ គួរអោយកត់សំគាល់។

photo_2021-01-21_13-52-48


ឯកឧត្តមអភិបាលខេត្ត ជំរុញអោយថ្នាក់ដឹកនាំ គ.ក.ស.ក សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចបន្តរឹតបន្តឹង ការអនុវត្ត ច្បាប់ និងចាត់វិធានការ ដើម្បីឃាត់ខ្លួនជនប្រព្រឹត្ត បទល្មើស មកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

photo_2021-01-21_13-52-37

photo_2021-01-21_13-52-46

photo_2021-01-21_13-52-44


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម