ការអភិវឌ្ឍ​នៅ​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ កំពុង​ដើរ​តាម​ផែនការ Master Plan របស់ ING CITY ដែលជា​ទីក្រុង​រណប​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ 

សេដ្ឋកិច្ចថ្ងៃពុធ ទី20 ខែមករា ឆ្នាំ2021 ម៉ោង 5:17 នាទី ល្ងាច

ភ្នំពេញៈ ការអភិវឌ្ឍ​នៅ​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ កំពុង​ដើរ​តាម​ផែនការមេ​របស់​ទីក្រុង​រណប ING CITY ដែលជា​ទីក្រុង​រណប​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ បាននិងកំពុង​ដើរ​តាម​ផែនការមេ​របស់ខ្លួន ខណៈ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​មាន​កំនើន​យ៉ាងខ្ពស់ ជាមួយ​គំរោង​សាងសង់​បុរី មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​នានា កំពុង​លេចចេញ​ជា​រូបរាង​ឡើងបណ្តើរ។

យោងតាម​ផែនការមេ​របស់​ក្រុមហ៊ុន ING Holding ដែល Propertyarea.asia ទទួលបាន​ឲ្យ​ដឹងថា ទីក្រុង​រណប ING CITY គ្របដណ្តប់​លើ​ផ្ទៃដី​ជាង ២០០០ហិកតា ដែលមាន​វិសាលភាព​ដ៏​ធំ​មួយ និង​ជាទី​ក្រុង​រណប​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ។ តាម​គំរោង​ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍន៍​តំបន់​នេះ ជា​តំបន់​មានការ​អភិវឌ្ឍ​បែប​បៃតង និង​គោរព​តាម​គោលការណ៍​បរិស្ថាន។

82943770_3659252890759051_8068806410177085440_n-696x522

ឯកសារ​ដដែល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍន៍​តំបន់​នេះ ជា​មជ្ឈមណ្ឌល​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កន្លែង​ចំណត​យានយន្ត ជា​សហគមន៍​សម្រាប់​និវត្តន៍​ជនជាតិ​ចិន មជ្ឈមណ្ឌល​កីឡា​ជាដើម។

ជាមួយនឹង​ទស្សនវិស័យ​ចំពោះមុខ និង​រៀបចំ​តំបន់​ដែល​ទើប​អភិវឌ្ឍន៍​ថ្មី​នេះ សាលា​រាជធានី​ភ្នំពេញ រួមជាមួយ​សាលាក្រុង​ប៉ារីស​ដើម្បី​សិក្សា​រួមគ្នា​ពី​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ទាក់ទង​នឹង​ការកើនឡើង​នូវ​យានយន្ត ការបំពុល​ទឹក​កខ្វក់ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តំបន់​នេះ​សមស្រប​ជា​តំបន់ ដែលមាន​ភាព​បៃតង និង​ត្រៀម​រៀបចំ​នគរូបនីយកម្ម​ឲ្យ​មាន​ភាពល្អប្រសើរ និង​អាចឆ្លើយតប​នឹង​កំនើន​ប្រជាសាស្ត្រ​នៅ​តំបន់​នេះ។

ដោយសារ​ជា​តំបន់​ថ្មី ងាយស្រួល​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​កំនើន​ប្រជាសាស្ត្រ​នៅ​តំបន់​នេះ ទើប​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បាននិងកំពុង​វិនិយោគ​គំរោង​លំនៅដ្ឋាន​ធំៗនៅ​តំបន់​នេះ ពិសេស​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ២កំពុង​បាន​សាងសង់ឡើង ក្នុងចំណោម​ផ្សារ​ទំនើបធំៗចំនួន​បី។ អ្វី​កាន់តែ​ពិសេស​ផ្សារ​ទំនើប AEON MALL3 នឹង​សាងសង់​នៅ​តំបន់​នេះ​នាពេល​អនាគត ខណៈ​ក្រុមហ៊ុន AEON GROUP បាន​ទិញ​ដី​នៅ​តំបន់​នេះ​ទុក​រួចទៅហើយ។

photo_2020-02-17_18-10-14

អតីត​វីរ​ស្ថា​ត្យ​ករ​កម្ពុជា លោក​បណ្ឌិត​វណ្ណ ម៉ូលីវណ្ណ​ធ្លាប់​បានផ្តល់​អនុសាសន៍​ឲ្យ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឆ្ពោះទៅកាន់​ភាគខាងត្បូង ដោយសារ​តំបន់​ភាគខាងត្បូង​មាន​ដី​ទំនេរ​ច្រើន មាន​សណ្ឋាន​ដី​ខ្ពស់​មិន​ប្រឈម​នឹង​ការ​លិច​ទឹក និង​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ឋ​នានា ដោយសារ​ជា​តំបន់​មានការ​អភិវឌ្ឍ​ថ្មី។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia លោក​ស្រី​អាន សុ​ធីតា​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា តំបន់​នេះ​ជាទី​ក្រុង​ថ្មី និង​មានការ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ថ្មី ដែល​វា​មាន​ភាពងាយស្រួល ក្នុង​ការរៀបចំ​ការអភិវឌ្ឍ​ជាង​ទីក្រុង​ចាស់ ពិសេស​មាន​ចម្ងាយ​ជិត​ជាងគេ​ចេញពី​កណ្តាល​ក្រុង បើ​ធៀប​នឹង​ទីក្រុង​រណប​ដទៃទៀត។

fn-2019-07-22-11-35-04-0

លោក​ស្រីបន្តថា “តំបន់​នេះ​កំពុងមាន​ការរីកចម្រើន ដោយ​រយៈពេល៥ឆ្នាំ​ខាងមុខ​វា​នឹង​ជា​តំបន់​លំនៅដ្ឋាន ហើយ​រយៈពេល ១០ឆ្នាំ​ទៀត ខ្ញុំ​គិតថា​តំបន់​នេះ​នឹង​ប្រែក្លាយជា​តំបន់​ពាណិជ្ជកម្ម” ។
បច្ចុប្បន្ន​តំបន់​នេះ​កំពុងមាន​ការរីកចម្រើន​យ៉ាង​លឿន ដោយមាន​បុរី​ជាច្រើន​កំពុង​សាងសង់​នៅ​តំបន់​នេះ ដូចជា​បុរី​ប៉េង ហួត បុរី WOODLAND ជីប ម៉ុង គំរោង​ខុន​ដូ​ដ៏​ធំ Urban Village, R&F City គំរោង​ផ្សារ​ទំនើប AEON MALL3 ជាដើម៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម