ហ៊ានថា ហ៊ានធ្វើ! ប្រធានក្រុមហ៊ុន OCIC គ្រោងធ្វើផ្លូវល្បឿនលឿនផុតពីដី ទៅព្រលានភ្នំពេញថ្មី តម្លៃ៤០០លាន$

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី18 ខែមករា ឆ្នាំ2021 ម៉ោង 9:51 នាទី ព្រឹក

ខណៈព្រលានយន្ដហោះភ្នំពេញថ្មី កំពុងដំណើរការសាងសង់ ក៏លេចលឺមានគម្រោងថ្មីមួយ ជាផ្លូវល្បឿនលឿន ភ្ជាប់ទៅដល់ទីតាំងព្រលានផ្ទាល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ឱ្យកាន់តែងាយស្រួល និងទាន់សភាពការ នៅពេលដាក់ដំណើរការសមិទ្ធផលថ្មីរបស់កម្ពុជានេះ។
ស្របពេលនេះ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ក៏បានបង្ហើបពីព័ត៌មានលម្អិតនៃគម្រោងផ្លូវល្បឿនលឿនពីអាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាលមករាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។

chair-man

អ្នកឧកញ៉ាពុង ឃាវសែ ក៏បានបញ្ជាក់ថា៖ «គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាHighway ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន ២ ដំណាក់កាល»។នេះបើយោងតាម ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ។

ប្រភពដដែលបានបញ្ជាក់ថា ដំណាក់ទី ១ ប្រវែង ១០ គីឡូម៉ែត្រ សាងសង់តាមផ្លូវសម្ដេចហ៊ុន សែន និងផ្លូវ ២៧១ ហើយចាប់ពីផ្ដុំស្ពានអាកាសក្បាលថ្នល់ឡើងរហូតទៅដល់ផ្លូវជាតិលេខ ២។ ដោយឡែកដំណាក់កាលទី ២ គឺប្រមាណ ១១ គីឡូម៉ែត្រ សាងសង់ចេញពីផ្លូវជាតិលេខ ២ ទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មីផ្ទាល់តែម្ដង។

112

គួរបញ្ជាក់ផងដែរថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំ ប្រមាណ ២ ៦០០ ហិកតា ស្មើនឹង ២៦គីឡូម៉ែត្រការ៉េ ដែលខណ្ឌដូនពេញ មានផ្ទៃដីជាង៧គីឡូម៉ែត្រការ៉េ ដែលព្រលានយន្ដហោះនេះមានបណ្ដោយ ៦.២គីឡូម៉ែត្រ និងទទឹងប្រមាណ ៤.២គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុក កណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល និងក្នុងភូមិសាស្ត្រស្រុក បាទី ខេត្តតាកែវ។

តាមរយៈការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងជួយបណ្តុះបណ្តាលការងារបច្ចេកទេស ដល់វិស្វករខ្មែរ បានច្រើន និងផ្តល់កម្លាំងបន្ថែមសម្រាប់ការអភិវឌ្ឍន៍ ប្រទេសនាពេលអនាគតផងដែរ។គម្រោងមួយនេះ ក៏បានលើកស្ទួយ ការវិនោយោគអចលនទ្រព្យជុំវិញតំបន់ផងដែរ កាលណាបើនិយាយការលក់ដូរអចលនទ្រព្យ ជុំវិញគម្រោង គេប្រាកដជាទាញព្រលានយន្ដហោះនេះភ្ជាប់ជាមួយ៕

photo_2020-12-28_18-24-58


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម