កន្ទួត ពិតជាមានប្រយោជន៍ដ៏អស្ចារ្យ!...

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី16 ខែមករា ឆ្នាំ2021 ម៉ោង 6:15 នាទី ល្ងាច

បំប៉នកម្លាំង ជួយឲ្យអាយុវែង ប្រឆាំងភាពចាស់បញ្ចុះរោគ លើសឈាម ទឹកនោមផ្អែម ចុកខ្នង ចុករោយសាច់ដុំ 

ជួយចែកគ្នាដឹងផង!

photo_2021-01-16_18-11-36

កន្ទួតជាឱសថអាយុវឌ្ឍនៈ បរិបូណ៌ទៅដោយ សារធាតុ ប្រឆាំងរ៉ាឌីកាល់សេរី ជំនួយដល់ភាពចាស់ជរារបស់រាងកាយ មាន Carbohydrate , Fibers , VitB , Vit C ,Proteine, Calcium , VitA សារធាតុដែក។
- អាចជួយបន្ថយកំដៅ កាត់ស្លេស្ម បំប៉នកម្លាំង ឲ្យអាយុវែង ដោយយកផ្លែកន្ទួតចាស់
ត្រាំនឹងទឹកស្ករ (ទឹក១ភាគ ស្ករ៣ភាគ ) ត្រាំចាប់ពី ៣ថ្ងៃ យកទឹកវាពិសា១ថ្ងៃ១ស្លាបព្រាបាយ។

photo_2021-01-16_18-11-59
- ការពារ និងបំបាត់គ្រុនផ្តាសាយ ទល់លាមក បំបាត់អាការៈចុកខ្នង ចុករោយសាច់ដុំ
ឈឺសន្លាក់ ដោយយកផ្លែបុកជាមួយម្រេច បំពោកលើកន្លែងឈឺ។
- ជាពិសេសកន្ទួតជួយដល់អ្នកជំងឺទឹកនោមផ្អែមបានយ៉ាងសក្តិសិទ្ធ ដោយនាំយកស្លឹកស្រស់ទាំងធាង និងឫសហើយកាត់ដាក់ទឹកល្មមលិចស្ងោរយកទឹក

photo_2021-01-16_18-11-39


ពិសារជំនួសទឹក នឹងធ្វើឲ្យលំពែងគ្រប់គ្រងជាតិស្ករ បានប្រក្រតី ។
- ជួយបញ្ចុះសម្ពាធឈាមខ្ពស់ ( យកស្លឹកស្រស់ទាំងធាងស្ងោរដាក់ស្ករផ្អែមតិចៗក៏បាន
គួរពិសារគួបជាមួយ ថ្នាំពេទ្យ )
-ជួយបំប៉នសរសៃប្រសាទ បំបាត់ឈឺកបាល ( ស្លឹកស្រស់យកទាំងធាង ស្ងោរយកទឹក
ពិសារម្តង១កែវ ១ថ្ងៃ២ដង ) ។
- ពិសារទឹកផ្លែកន្ទួត ឬ ផ្លែកន្ទួត ស្រស់នឹង ធ្វើស្បែកភ្លឺថ្លា និងក្មេងជាងវ័យ។
រៀបរៀង ដោយ៖ ផ្កាយ និស្ស័យ

photo_2021-01-16_18-11-55

ចំណាំ៖ កន្ទួត ជាផ្លែឈើសម្រាប់បរិភោគមិនមែនជាថ្នាំព្យាបាលជំងឺឡើយ។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ប្រភព អ៊ាងសុផល្លែត

photo_2021-01-16_18-11-46

photo_2021-01-16_18-11-43


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម