ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ព្រមទាំងអាជ្ញាធរ ទាំង៤ភូមិ ចំណុះជើងវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ បានប្រគល់នូវបង្គន់អនាម័យ ដល់សាលាឃុំអភិវឌ្ឍន៍

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី05 ខែមករា ឆ្នាំ2021 ម៉ោង 5:20 នាទី ល្ងាច

កំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ជំនួយការផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ ព្រមទាំងអាជ្ញាធរ ទាំង៤ភូមិ ចំណុះជើងវត្ត បានប្រគល់នូវបង្គន់អនាម័យ សម្រាប់ប្រើប្រាស់ជាសាធារណៈ។

សូមជម្រាបជូនផងដែរថាៈ បង្គន់អនាម័យ សម្រាប់ប្រើប្រាស់ជាសាធារណៈ ត្រូវបានប្រគល់ជូនដល់អាជ្ញាធរឃុំ ដែលមានទីតាំងនៅសាលាឃុំអភិវឌ្ឍន៍ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕

FB_IMG_1609805694265

FB_IMG_1609805686545

FB_IMG_1609805688492

FB_IMG_1609805684549


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម