ស្មានមិនដល់សោះថា ស្លឹកគ្រៃ ផ្ដល់អត្ថប្រយោជន៍អស្ចារ្យច្រើនយ៉ាងនេះចំពោះសុខភាព

ចំណេះដឹងទូទៅថ្ងៃអង្គារ៍ ទី05 ខែមករា ឆ្នាំ2021 ម៉ោង 5:55 នាទី ល្ងាច

ហេតុអ្វីត្រូវដាំស្លឹកគ្រៃនៅផ្ទះ

១. គ្រឿងលម្អសួនច្បារ៖ លូតលាស់បានសូម្បីតែកន្លែងដែលខ្វះទឹក
២. ក្លិនក្រអូបប្រហើរ៖ បង្កើនភាពស្រស់ស្រាយ និងបន្ធូរអារម្មណ៍តានតឹង
៣. ជួយបង្កើនគុណភាពដី៖ ឬសរបស់វាជួយរក្សាដីមិនឱ្យសឹក និងរក្សាសំណើមដី
៤. បំប៉នដីដែលខូច៖ ស្លឹកគ្រៃដុះលឿន បង្កើតជាសារធាតុចិញ្ចឹម ដូចជាប៉ូតាស្យូម ធ្វើឱ្យដីមានជីជាតិ

unnamed_2


៥. របងខណ្ឌព្រំដែន៖ មិនឱ្យរុក្ខជាតិដ៏ទៃដូចជាស្មៅដុះផ្ដេសផ្ដាស។
៦. កម្ចាត់សត្វល្អិតមួយចំនួន៖ ជួយការពារមូស រុយ និងសត្វល្អិតដទៃ
៧. គ្រឿងចម្អិនម្ហូប៖ ជាគ្រឿងផ្សំចម្បងក្នុងការចម្អិនម្ហូបនៅអាស៊ី និងអាចដាំជាទឹកតែ។ ស្លឹកចាស់ៗ ប្រើជាគ្រឿងលម្អម្ហូប។

unnamed (1)_1


៨. ឱសថធម្មជាតិ៖ ទឹកចម្រាញ់ពីស្លឹកគ្រៃ ព្យាបាលជម្ងឺប្រព័ន្ធរំលាយអាហារ និងគ្រុនក្ដៅសម្រាប់កុមារ។ រីឯប្រេងចម្រាញ់ពីស្លឹកគ្រៃ អាចព្យាបាលស្រែង ដំបៅ និងកាត់បន្ថយការឈឺសន្លាក់។
៩. គ្រឿងសម្អាតគេហដ្ឋានបែបធម្មជាតិ៖ ជាតិប្រេងរបស់ស្លឹកគ្រៃ អាចកម្ចាត់បាក់តេរីបាន ឬសម្អាតផ្នែកផ្សេងៗនៃគេហដ្ឋាន។

_14-1000x1000
១០. ផលិតផលថែសម្រស់ធម្មជាតិ៖ ស្លឹកគ្រៃ អាចផ្សំជាគ្រឿងថែសម្រស់ និងផលិតផលសម្អាតស្បែក ដូចជាសាប៊ូដុសខ្លួនជាដើម។

4452034009_71038a21f4_b

ប្រភព៖ Rural Sprout


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម