ធ្វើដូចម្តេចឱ្យការហាត់ប្រាណក្លាយជាទម្លាប់ប្រចាំជីវិត?

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី26 ខែធ្នូ ឆ្នាំ2020 ម៉ោង 1:52 នាទី ល្ងាច

ការហាត់ប្រាណទៀងទាត់ មានប្រសិទ្ធភាពជួយកែលម្អសុខភាពបេះដូង។ យោងតាមសមាគមជំងឺបេះដូងអាមេរិក ឱ្យដឹងថា ជំងឺបេះដូង គឺជាបុព្វហេតុនាំមុខនៃការស្លាប់នៅ ទូទាំងពិភពលោក។ ដូចនេះ ដើម្បីឱ្យការហាត់ប្រាណក្លាយជាទម្លាប់ប្រចាំថ្ងៃ ចូរសាកល្បងអនុវត្តតាមការណែនាំដូចខាងក្រោម ៖

១-ផ្សាំទម្លាប់ដោយហាត់បន្តិចបន្តួច
ការហាត់តាមចំនួនកំណត់១៥០នាទីក្នុងមួយសប្តាហ៍ ហាក់ដូចជាច្រើនពេក ដូច្នេះ សម្រាប់អ្នកទើបចាប់ផ្តើមដំបូង អាចបំបែកជាចំនួនតូចៗ ត្រឹម១០នាទីម្តង។

ហាត់ប្រាណជាញឹកញាប់

២-សាកល្បងដើរ
ដើរគឺជាមធ្យោបាយល្អជាងគេ ជំរុញឱ្យរាងកាយមានសកម្មភាព។ ចូរដើរឱ្យបាន៣០នាទីក្នុងមួយថ្ងៃ នោះនឹងទទួលបានសុខភាពបេះដូងដ៏ល្អប្រសើរ។ វា ជាវិធីហាត់ប្រាណងាយជាងគេ និងថែមទាំងជួយឱ្យសាច់ដុំ រឹងមាំទៀតផង។

៣-ផ្តល់ពេលឱ្យខ្លួនឯងនិងកំណត់គោលដៅច្បាស់លាស់
មិនគួរបាក់ទឹកចិត្តឬព្រួយបារម្ភ និងបោះបង់ចោល ការហាត់ឡើយ ក្នុងករណីខកខាន ដោយបញ្ហារវល់ ម្តងម្កាល។ គួរកំណត់គោលដៅក្នុងខ្លួនថា នៅពេលទំនេរ នឹងចាប់ផ្តើមធ្វើការហាត់ឡើងវិញ។

71c989e75911316e

៤-ប្រែក្លាយការហាត់ប្រាណ ជាផ្នែកមួយនៃការងារប្រចាំថ្ងៃ
បើទោះជាលោកអ្នក បានបញ្ចូលការហាត់ប្រាណជាផ្នែកមួយនៃការងារ ប្រចាំថ្ងៃក៏ដោយ ប៉ុន្តែ វាមិនមែនមានន័យថា ត្រូវបោះចោលការងារផ្សេងទៀតនោះទេ។ ចូរលៃលកពេលវេលាដែលសមគួរ ឬជំនួសដោយសកម្មភាពផ្សេង តួយ៉ាង ធ្វើការងារផ្ទះ ដើរចុះឡើង និងឡើងចុះជណ្តើរជាដើម៕

04aecbbf9adc2f63-1024x684


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម