រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យរាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលដល់ ដួងវិញ្ញាណកន្ធបុព្វបុរសដែលបានពលីជីវិតដើម្បីជាតិ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី26 ខែធ្នូ ឆ្នាំ2020 ម៉ោង 11:38 នាទី ព្រឹក

កំពង់ឆ្នាំង៖ ពិធីបុណ្យរយៈពេល០២ថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី ២៤ និងព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ នៅសួនច្បារពុទ្ធិសែននាងកង្រីខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា ដោយមាននិមន្តព្រះសង្ឃ ០៩អង្គរាប់បាត្រឧទ្ទិសកុសលដល់ ដួងវិញ្ញាណកន្ធបុព្វបុរសដែលបានពលីជីវិតដើម្បីជាតិ ក្រោមវត្តមាន ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឈឹម ស្រីមុំ ព្រមទាំងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំអង្គភាព មន្ត្រីរាជការជុំវិញខេត្ត រួមនិងពុទ្ធបរិស័ទផងដែរ។

IMG_20201225_132943_753

នៅក្នុងពិធីបុណ្យ ក៏មានការនិមន្តព្រះធម្មវង្សាធិបតី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង សូត្រមន្តចំរើនព្រះបរិទ្ធ ចំរើនសិរីសួស្តី សុំសេចក្តីសុខ ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង និង សម្តែងធម្មទេសនា លុះដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ និមន្តព្រះមេគណខេត្ត និងថ្នាក់ដឹកនាំមន្រ្តីសង្ឃ ប្រគេនយាគូរ និង រាប់បាតព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូន ដល់បុព្វការីជន អតីតថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំង កន្លងមក ដែលបានបូជាកម្លាំងកាយ ប្រាជ្ញាស្មារតី សម្រាប់ជាតិមាតុភូមិ ដែលធ្វើឱ្យខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍជាបន្តបន្តាប់រហូតដល់បច្ចុប្បន្ននេះ។

IMG_20201226_082216_109

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង សមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាការពាររាល់មិទ្ធិផលថ្មីៗ ដែលបានរៀបចំកសាងឡើងជាបន្តបន្ទាប់សម្រាប់កូនចៅ ប្រជាពលរដ្ឋ ជំនាន់ក្រោយ បានឃើញនិងស្គាល់នូវអ្វីដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង ៕

IMG_20201225_132904_626

IMG_20201225_132928_550


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម