ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង គោរព ផ្ញើជូនលិខិតអបអរសាទរជូនចំពោះលោកជំទាវ ថាយ វ៉ា គង់ សំអុល ក្នុងឱកាសដែលព្រះមហាក្សត្រផ្តល់គោរមងារជា ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែធ្នូ ឆ្នាំ2020 ម៉ោង 9:32 នាទី ព្រឹក

កំពង់ឆ្នាំង៖ យើងខ្ញុំទាំងអស់ គ្នា ជា ក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង មាន សេចក្ដី សោមនស្ស រីករាយ យ៉ាង ក្រៃលែង និង សូម សម្ដែង នូវ អំណរសាទរ គោរព ជូន ចំពោះ លោកជំទាវ ថាយ វ៉ា គង់ សំអុល ក្នុង ឱកាស ដែល លោកជំទាវ ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល។

CamScanner 12-24-2020 06.26_1

ក្នុងឱកាសដែល លោកជំទាវ ទទួលបានគោរមងារដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាមហាកិត្តិយសដ៏ប្រសើរថ្លៃថ្លា និងស័ក្ដសមបំផុតចំពោះគុណបំណាច់ដ៏ធំធេង ដែលជានិច្ចកាល លោកជំទាវ តែងបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធាន ពេលវេលា រួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ ប្រកបដោយទឹកចិត្តមេត្តាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត។

CamScanner 12-24-2020 06.26_2

ឆ្លៀតក្នុង ឱកាស ដ៏ឧត្ដុង្គឧត្ដមនេះ យើង ខ្ញុំ ទាំងអស់ គ្នា សូម អនុញ្ញាត គោរពជូនពរ លោកជំទាវ និងសម្តេច ចៅហ្វាវាំង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយសុខភាពល្អបរិបូរណ៌ មានកាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ មានជន្មាយុយឺនយូរ និង ប្រកបដោយ ពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ៕

IMG_20201224_062617_797

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម