មង្គលការម៉ាឡេស៊ីក្នុងសម័យកូវីដ... ហ៊ឺហា តែទទួលអាហារកញ្ចប់ជូនភ្ញៀវ

បុរសថ្ងៃពុធ ទី23 ខែធ្នូ ឆ្នាំ2020 ម៉ោង 1:41 នាទី ល្ងាច

ដោយ សូរ្យសែង៖

ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយ នៅក្នុងយុគសម័យនៃការរីករាលដាលមេរោគកូវីដ-១៩ គឺពិតជាពិបាកណាស់ ប៉ុន្តែស៊ុបភើរគូស្វាមីភរិយាជនជាតិម៉ាឡេស៊ី បានរៀបចំពិធីមង្គលការសម្រាប់ភ្ញៀវប្រមាណមួយម៉ឺននាក់ ដោយមិនរំលោភ​លើបទប្បញ្ញត្តិស្តីពីការការពារការរីករាលដាលនៃកូវីដ-១៩ ដែលរដ្ឋាភិបាលតម្រូវឱ្យមានភ្ញៀវមិនលើសពី២០ នាក់ឡើយ ។ ការពិតភ្ញៀវដែលចូលរួមសម្តែងស្វាគមន៍នោះ គឺគ្រាន់តែបើករថយន្តទំនើបៗកាត់មុខកូនកម្លោះ-កូនក្រមុំ និងឪពុកម្តាយប៉ុនណោះឯង ។

នៅព្រឹកថ្ងៃអាទិត្យទី ២០ ខែធ្នូ ឆ្នាំ ២០២០ គេបានរៀបចំឡើងនៅមុខច្រកចូលអគារតុលាការកំពូលនាទីក្រុងពុត្រាចា​យ៉ា (Putrajaya) កូនក្រមុំដ៏ស្រស់ស្អាត គឺ អូសៀនអាណេ អាឡាហ្គៀអា ឈរនៅក្បែរកូនកំលោះ ជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ឈ្មោះ តេងហ្គូ មហាម៉ាដ ហាហ្វីស  កូនប្រុសរបស់អ្នកនយោបាយដ៏មានឥទ្ធិពលមួយរូប Tenguad Nantengkumansor និងជាអតីតរដ្ឋមន្រ្តីក្រសួងដែនដីសហព័ន្ធ ខណៈពេលដែលភ្ញៀវទាំងអស់បើកឡានទៅមុខហើយ​យឺតៗ គ្រវីដៃដើម្បីអបអរសាទរ និងជូនពរដល់គូស្វាមី និងឪពុកម្តាយ រថយន្តបើកកាត់មានប្រមាណជាង ១០​.០០០ គ្រឿង ។ ទោះបីដំណើរការនេះហាក់មានសភាពធម្មតានៅក្នុងសាលពិធីជប់លៀងក៏ដោយ ប៉ុន្តែពោរពេញទៅដោយការពេញចិត្ត មានសុវត្ថិភាពពីមេរោគឆ្លងតាមគោលការណ៍គម្លាតសង្គម ការ​រក្សា​គម្លាត​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា ។

BBC រាយការណ៍ថា លោក តេងហ្គូ អាតឮណានឮ តេងហ្គូ ម៉ាន់សូរ ប្រារព្ធពិធីនេះឡើង ក៏ចំថ្ងៃខួបកំណើតរបស់លោកផងដែរ ។ ដោយសារតែវិធានការតម្រូវឲ្យគោរពគម្លាតសង្គម ពិធីមង្គលការដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ ប្រព្រឹត្តទៅគ្មានពិធីជប់លៀងទេ គឺភ្ញៀវដែលបើករថយន្ត នឹងទទួលបានអាហារកញ្ចប់ថ្ងៃត្រង់នៅច្រកចេញ ។

តែក៏មានពិធីជប់លៀងមង្គលការធ្វើឡើងនៅសាលពិធីជប់លៀងនៃមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Putrajaya សម្រាប់រដ្ឋមន្ត្រីជាច្រើនរូបបង្ហាញកិត្តិយសចូលរួម ។

នៅថ្ងៃបន្ទាប់ គឺថ្ងៃច័ន្ទទី ២១ ខែធ្នូ ឪពុករបស់កូនកំលោះ ឈ្មោះ តេងហ្គូ អាត់ណាន់ តេងហ្គូម៉ាន់សូរ ត្រូវចូលរួមសាលក្រមលើករណីពុករលួយប្រាក់ចំនួន ២ លានរីងហ្គីតក្នុងអំឡុងពេលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងដែនដី សហព័ន្ធ គាត់ត្រូវបានចាប់កំហុសចំពោះការចោទប្រកាន់ និងផាកពិន័យ ២ លានរីងហ្គីត និងជាប់ពន្ធនាគារ ១២ ខែ ៕

(ពី BBC, Malaymail, hafizoceane, Facebook of Officialkunan)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម