នាវាទេសចរណ៍ខ្នាតយក្សនាំយកភ្ញៀវមកកំសាន្តនៅក្រុងព្រះសីហនុជាង។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី17 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 6:31 នាទី ល្ងាច

ខេត្តព្រះសីហនុ៖  នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Aida Bella បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង២ ០០០នាក់ចូលចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៣។

      Aida Bella ជា នាវាទេស ចរណ៍បរទេស ដ៏ធំមួយលក្ខណៈអន្តរជាតិ មានបណ្តោយ ២៣០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ជម្រៅទឹក ៧.៣ម៉ែត្រ បានធ្វើដំណើរចាកចេញពីប្រទេសសិង្ហបុរី ចូលសំចតនៅកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១២ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនាវា នេះមាន គម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១៦រសៀល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា Aida Bella មានចំនួន ២ ០០៥នាក់ ស្រីចំនួន ១ ០៤៨នាក់ មាន ២៥សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុបចំនួន ៦៣១នាក់ ស្រី ១១២នាក់ មាន ២៧សញ្ជាតិ។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ Aida Bella ធ្វើដំណើរ ទស្សនកិច្ចនៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ មានដូចជា ផ្សារលើ រមណីយដ្ឋានវប្បធម៌ មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក(ភូមិ៣) និងតាមតំបន់ ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។ ការចូលចតរបស់នាវាទេសចរណ៍នៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុនាពេលនេះ បង្ហាញពីរដូវប្រាំងចូលមកដល់ ព្រោះជារៀងរាល់ឆ្នាំចាប់ពីខែវិច្ឆិកា មាននាវាទេសចរណ៍បរទេសតែងតែនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ធ្វើដំណើរចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជារដូវពុំសូវមានហានិភ័យដោយសារតែភ្លៀងព្យុះតាម សមុទ្រ។

សូមរម្លឹកថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ក៏មាននាវាទេសចណ៍ របរទេសមួយគ្រឿងនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ១ ០០០នាក់ ចូលចតធ្វើទស្សន កិច្ចរយៈពេលពីរថ្ងៃនៅខេត្តព្រះសីហនុផងដែរ៕

សម្របសម្រួលដោយ:លោកស្រីវ៉ើនកញ្ញា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម