អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC សហការជាមួយសម្ថកិច្ច ទៅជួយសង្គ្រោះករណីលិចទូកកន្ទុយវែង

ព័ត៌មានសង្គមថ្ងៃសុក្រ ទី17 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 10:00 នាទី ព្រឹក

ក្រុងកោះរ៉ុង-នៅវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC សហការជាមួយសម្ថកិច្ច ទៅជួយសង្គ្រោះករណីលិចទូកកន្ទុយវែង ដឹកគឿងសំណង់មួយគ្រឿង នៅចំនុចមុខផែរំដួល ប្រហែលជាមួយគីឡូម៉ែត្រ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ 

  តាមការបំភ្លឺរបស់ជនរ..ងគ្រោះ បានឲ្យដឹងថា ទូកកន្ទុយវែងខាងលើ បានចេញពីផែកោះព្រាប ក្រុងព្រះសីហនុ វេលាម៉ោង ៤:៥០នាទីរសៀល លុះមកដល់ចំណុចកើតហេតុខាងលើអាកាសធាតុធ្លាក់ភ្លៀងនិងមានខ្យល់កន្ត្រាក់បណ្ដាលអោយទូកលិចបាត់ភ្លាមៗ។

ជនរងគ្រោះលើទូកមានចំនួន០៤នាក់ បច្ចុប្បន្នអូប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ រួមនឹងសមត្ថកិច្ច បានជួយសង្គ្រោះជនរងគ្រោះបានទាំងអស់ទាន់ពេលវេលា។

ជនរងគ្រោះមានឈ្មោះដូចខាងក្រោម

   ១-ឈ្មោះ សូត មីន អាយុ៤០ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិ ទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ មុខរបរ(អ្នកបើកទូកកន្ទុយវែង)

   2-ឈ្មោះ មៅ សម្បត្តិ អាយុ២៩ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិ ត្រពាំងភ្លាំង ឃុំត្រពាំងភ្លាំង ស្រុក ឈូក ខេត្ត កំពត់ មុខរបរ កម្មករសំណង់ (អ្នករួមដំណើរ)

   ៣-ឈ្មោះ ហាច ហ៊ីម អាយុ៣២ ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិ ត្រពាំងភ្លាំង ឃុំត្រពាំងភ្លាំង ស្រុក ឈូក ខេត្ត កំពត់ មុខរបរ កម្មករសំណង់ (អ្នករួមដំណើរ)

   ៤-ឈ្មោះ ស៊ីម យ៉ាត អាយុ៣២ ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងមុខរបរ ជាងជួលជុលទូរស័ព្ទ (អ្នករួមដំណើរ)៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម