ឯកឧត្តម អ៊ុំ រាត្រី ចូលរួមពិធីបុណ្យឆ្លងកាន់វេនបិណទី៣ ក្នុងវត្តគិរីជុំចំការខ្នុ សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ្ឌ។

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី02 ខែតុលា ឆ្នាំ2023 ម៉ោង 5:59 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ) : លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកត្តិយស សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី រស់ សុផានី លោក យឹម សំណាង អភិបាលរងខេត្ត និងលោក លោកស្រីអភិបាល.អភិបាលរងក្រុង ក្រុមការងារ បណ្តាមន្ទីរ អងអង្គភាពពាក់ព័ន្ធ បានអញ្ជើញកាន់វេនបិណ្ឌទី៣ វត្តគិរីជុំចំការខ្នុរ ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣។

ព្រះគ្រូសាមណៈញ្ញាណ ណាប់ ម៉ឺន រាជាគណៈថ្នាក់កិត្តិយស បាឡាត់គណ ខេត្តបន្ទាយមានជ័យ បានមានថេរដីកាថា៖ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ”។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យសាសនានេះ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជេីងវត្តតែងតែធ្វេីចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណកម្មការវត្តឬភូមិបានមូលមតិគ្នាបែងចែកជាវេនដេីម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងពិធីកាន់វេនបិណ្ឌទី២នេះឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានធ្វើការបូជាទានធូបផ្កាភ្ញីចំពោះព្រះរតនត្រ័យ សមាទានសីលធ្វើកិច្ចធ្វើកិច្ចនមស្ការបង្សុកូល រាប់បាត្រ ព្រមទាំងបាននាំយកបច្ច័យ តេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខ វេប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសនៅផល្លានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធ មានមាតា បិតា ជីដូន ជីតាបុព្វការីជនទាំង ៧សន្ដាន៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម