បុរសជនជាតិចិនបើករថយន្តស៊េរីទំនើបមិនប្រយ័ត្នរេចង្កូតទៅបុករថយន្ដមួយគ្រឿងទៀតបណ្ដាលឱ្យខូចខាតយ៉ាងដំណំ។

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី01 ខែតុលា ឆ្នាំ2023 ម៉ោង 12:45 នាទី ព្រឹក

បុរសជនជាតិចិនបើករថយន្តស៊េរីទំនើបមិនប្រយ័ត្នរេចង្កូតទៅបុករថយន្ដមួយគ្រឿងទៀតបណ្ដាលឱ្យខូចខាតយ៉ាងដំណំ។

ខេត្តព្រះសីហនុ : ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបានបណ្ដាលឲ្យរថយន្តទាំងសងខាងមានការខូចខាតយ៉ាងដំណំតែមិនបានបង្កឲ្យមាននរណាម្នាក់រងរបួសមនុស្សទេ។ហេតុការណ៍នេះបានកើតឡើងទៅតាមបណ្ដោយវិថី 7 មករា 200ខាងមុខ(អតីតក្លឹប333 )នៅវេលាម៉ោង10 41 នាទីយប់ថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2023។

យោងតាមប្រភពកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមុនមានហេតុការណ៍នេះកើតឡើងគេបានប្រទះឃើញរថយន្តមួយគ្រឿងម៉ាក starrex បើកបរដោយបុរសម្នាក់ក្នុងទោសដៅពីជើងទៅត្បូងមកដល់ត្រង់ចំណុចគិតហេតុខាងលើក៏ស្រាប់តែបានប្រទះឃើញរថយន្តមួយគ្រឿងទៀតម៉ាក់ BYD 2evបើកបរពីទិសដៅពីត្បូងទៅជើងមកដល់ត្រង់ចំណុចគាត់ហេតុក៏បានរាយចង្កូតមកបុកជាប់គូទក្រោយរថយន្តស្តារិចតែម្ដង។តាមប្រភពដដែលបានបន្តទៀតថាម្ចាស់បើករថយន្តម៉ាក starrexពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-4320 ជាបុរសមិនស្គាល់អត្តសញ្ញាណ ជនជាតិខ្មែរ។ចំណែកភាគីម្ខាងទៀតបើករថយន្តម៉ាក BYD 2EVពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-0098 ជាបុរសជនជាតិចិនមិនស្គាល់តែសញ្ញាណ។ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើមិនបានបង្កឲ្យនរណាម្នាក់រងរបួសនៅឡើយ។

ដោយមានការជួយសម្របសម្រួលពីមន្ត្រីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកភាគីទាំងសងខាងក៏ព្រមស្រស់ស្រួលគ្នាដោយភាគីខាងម្ចាស់រថយន្តម៉ាកBYD 2EVពណ៌ស ព្រមផ្សងសំណងទៅភាគីម្ខាងទៀតដែលជាម្ចាស់រថយន្តម៉ាកstarrexពណ៌សចំនួនទឹកប្រាក់ 1800 ដុល្លារដើម្បីបញ្ចប់រឿងហើយនិងភាគីទាំងសងខាងយករថយន្តទៅជួសជុលរៀងៗខ្លួន។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម