បុរសម្នាក់ត្រូវបានជនសង្ស័យអា…រ…ក…រ…បណ្តាលឲ្យធ្លាយបំពង់ខ្យល់ ប៉ុន្តែ មិនស្លាប់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែកញ្ញា ឆ្នាំ2023 ម៉ោង 8:58 នាទី ល្ងាច

បុរសម្នាក់ត្រូវបានជនសង្ស័យអា…រ…ក…រ…បណ្តាលឲ្យធ្លាយបំពង់ខ្យល់ ប៉ុន្តែ មិនស្លាប់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។

 ខេត្តព្រះសីហនុ :    ករណីហិង្សាដោយចេតនា (ប៉ុនប៉ងឃា...ត...ក..ម្ម) បុរសម្នាក់ត្រូវបានជនសង្ស័យអា…រ…ក…រ…បណ្តាលឲ្យធ្លាយបំពង់ខ្យល់ ប៉ុន្តែ មិនស្លាប់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវប៊េតុងវត្តជោតញ្ញាណ(វត្តលើ) មុខអាហារដ្ឋានឥណ្ឌូនេសុី ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨:១៣នាទីព្រឹក។

យកតាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះកំពុងតែអង្គុយលេងទូរសព្ទលើម៉ូតូមុខអាហារដ្ឋានឥណ្ឌូនេសុី ដោយមានការឌឺដងដាក់គ្នារវាងជនសង្ស័យនិងជនរងគ្រោះដែលត្រូវជាមិត្តភក្កិ ក៏បណ្ដើរឲ្យខឹងគ្នា ដល់ថ្ងៃកើតហេតុបុរសម្នាក់គាត់បានទៅទិញខារ៉ាបាវក៏ស្រាប់តែភាគីម្ខាងទៀតក៏បានបោះសំដីឌឺដងម្ដងទៀតជនសង្ស័យទ្រាំមិនបានក៏យកកាំបិតឡាននោះមកអា...ក...រ...តែម្ដង។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ៖មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ បានប្រើកូនកាំបិតផ្លែឡាម ធ្វើសកម្មភាពអា.ក.ជនរងគ្រោះនៅចំណុចខាងលើ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ ម៉ាង ភីឡាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរដឹកជញ្ជូនម្ហូមអាហារ -បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងក្រោយគុយទាវទឹកខ្មៅជិតរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង/ព្រះសីហនុ រងរបួសត្រង់(ក)ធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្ក្រោះព្យាបាលទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក)។

   កម្លាំងបានសហការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាមួយ  រហូតដល់វេលាម៉ោង១០:១៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ១២៦-១២៦ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
  
   -អត្តសញ្ញាណជនសង្ស័យឈ្មោះ សង ធិន្នា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករអូសខ្សែកាបក្រុមហ៊ុន CK មានស្រុកកំណើត ភូមិពាន្នី ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ, បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

     បច្ចុប្បន្ន: ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធីច្បាប់។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម