លោកឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសិក្ខាកាមក្របខណ្ឌថ្មី

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:44 នាទី ព្រឹក

(ខេត្តបន្ទាយមានជ័យ) : នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ កញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពីធី បិទវគ្គហ្វឹកហ្វឺនសិក្ខាមក្របខ័ណ្ឌថ្មីដែលសិក្សានៅនឹងកន្លែង និងប្រគល់លិខិតបង្គាប់ការដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ដើម្បី ឱ្យទៅបម្រើការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុង ស្រុក-ក្រុងទាំង៩ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថាពិធីបិទវគ្គហ្វឹកហ្វឺននៅនឹងកន្លែងនេះ សិក្ខាមមានសរុបចំនួន ១៨៤នាក់ ស្រីចំនួន៥៥នាក់ ដែលបានបញ្ចប់វគ្គសិក្សារយៈពេល០១ ខែ ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ដែលជាគ្រូបង្គោលបានប្រឹងប្រែងទាំងការងារស្នូល និងការងារបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ដល់សិក្ខាកាមទាំងអស់ទទួលបានចំណេះជំនាញ និងបទពិសោធន៍ល្អ ៗ ដើម្បីយកទៅអនុវត្តការងារបន្ត។

លោកឧត្តមសេនីយ៍ទោស្នងការបានក្រើនរំលឹកបន្ថែមដល់សិក្ខាមទាំងអស់ ត្រូវ- ពង្រឹងសមត្ថភាពបន្ថែម ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងដើរឲ្យស្របតាមយុគសម័យឌីជីថល-កងកម្លាំងទាំងអស់ត្រូវឈរលើគោលការណ៍គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ -ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំដាក់ជូន ហើយត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តន៍ក្នុងសហគមនី និងក្នុងនីតិវិធី ការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធិភាព៕

ព័ត៌មានទាន់ហេតុការដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម