ឯកឧត្តម អ៊ុ រាត្រី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែកញ្ញា ឆ្នាំ2023 ម៉ោង 9:56 នាទី ល្ងាច

ឯកឧត្តម អ៊ុ រាត្រី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ) ៖ នៅរសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេ ត្ត ឯកឧត្តម អន ស៊ុ និងឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា
បានអញ្ជេីញសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤។

ក្នុងពិធីសំណេះសំណាលក៏មានការចូលរួមពីសំណាក់ ឯកឧត្ដម ប្លែក វ៉ារី ប្រធានគណៈប្រចាំការគណបក្សខេត្ត បន្ទាយមានជ័យ ប្រធាន-អនុប្រធានក្រុមការងារចុះជួយក្រុង សិរីសោភ័ណ លោក ស្រេង សុផល ប្រធានគណៈកម្មាធិការគណបក្សក្រុង ប្រធានគណបក្សសង្កាត់ទាំង៧ ប្រារព្ធធ្វើឡើងនៅសាលប្រជុំតូច ទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ៕
ព័ត៌មានទាន់ហេតុការណ៍ ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម