លោកឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ បានចាត់តំណាងនាំយកអង្ករ មី ទឹកសុទ្ធទៅប្រគល់ជូនអតីតៈគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់កំពុងធ្លាក់ខ្លួនឈឺនិងមានជីវភាពខ្វះខាត។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី15 ខែកញ្ញា ឆ្នាំ2023 ម៉ោង 8:49 នាទី ល្ងាច

ខេបន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោក វរសេនីយ៍ទោ សោមសារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នាំយកអំណោយរបស់លោក រួមមាន អង្ករ ចំនួន២៥០គីឡូក្រាម ទឹកសុទ្ធ ចំនួន ៥កេស មី ចំនួន៥កេសតូច ទៅប្រគល់ជូនដល់ ក្រុមគ្រួសារលោកគ្រូឈ្មោះ ចាន់ ពៅ អាយុ៧៥ឆ្នាំ ជាអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរី ដែលមានជីវភាពខ្វះខាត និងកំពុងមានជម្ងឺប្រចាំកាយ នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ សោម សារុន ក៏បានពាំនាំសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ស្នងការ ដល់ក្រុមគ្រួសារលោកគ្រូ ចាន់ ពៅ ត្រូវបន្តរស់នៅប្រកបដោយអនាម័យ ហើយយកចិត្តទុកដាក់មើលថែសុខភាពឲ្យបានល្អ និង ទៅព្យាបាលឲ្យបានទៀងទាត់ អំណោយទាំងនេះទោះបីវាជាចំនួនតិចតួចក្តី តែវាអាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ របស់ក្រុមគ្រួសារលោកគ្រូបានមួយរយ:ផងដែរ។

ក្រុមគ្រួសារលោកគ្រូ ចាន់ ពៅ ក៏បានសម្តែងនូវការរំភើប និងបានគោរពថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសហការី ដែលបាននាំយកអំណោយទាំងនេះមកចែកជូនលោកដល់ផ្ទះ ស្របពេលដែលក្រុមគ្រួសារលោកកំពុងតែខ្វះខាតក្នុងជីវភាពខ្លាំង។ សូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការីទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម