ល្បឿនទល់ល្បឿន ពេលភ្លៀងរលឹម ព្រលះគ្នាពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ស្រាល៣នាក់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី10 ខែកញ្ញា ឆ្នាំ2023 ម៉ោង 8:18 នាទី ល្ងាច

 

ខេត្តព្រះសីហនុ÷មនុស្សចំនួន 3 នាក់បានរងរបួសធ្ងន់និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មួយកាលពីវេលាម៉ោង  ១៦  . ៣០       នាទី ថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2023  លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៦   -២០៧ ស្ថិតនៅក្នុងភូមិ ស្មាច់ដែង   ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

     ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរបើយោងតាមលោកសុខស៊ីណានាយប៉ុស្តិ៍រដ្ឋបាលឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុបានគូសបញ្ជាក់ថា  នៅវេលាម៉ោងពេទ្យហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥  ពណ៌ខ្មៅ សេរី ឆ្នាំ ២០២១ពាក់ផ្លាកលេខបាត់ដំបង1AQ-7770      ដែលមានទិសដៅពី.    ភ្នំពេញ   ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ម៉ាក់ សុខគ្រី   ភេទ.  ប្រុស អាយុ. ៣៧ ឆ្នាំ មុខរបរ.មានទីលំនៅភូមិ. ឃុំ.ស្រុក. ព្រះសីហនុ      ខេត្ត.   ព្រះសីហនុ (ស្នាក់នៅបណ្តោះអាសន្ន ) ។លុះមកដល់ចំណុចខាងលើ បានវ៉ាជេង ក៏បានប៉ះម៉ូតូមួយគ្រឿងម៉ាក វេវ       ពណ៌ ទឹកប៉ិច      ពាក់ផ្លាកលេខ. សៀមរាប 1AG-2127 ដែលមានទិសដៅពី. ខេត្តព្រះសីហនុ  ឆ្ពោះទៅ ភ្នំពេញ   បើកបរដោយឈ្មោះ ខៀវ សំអឿន  ភេទ. ប្រុស  អាយុ. ៤៤    ឆ្នាំ មុខរបរ. អ្នករួមដំណើ             ឈ្មោះ.សុខ ស៉ីន ភេទ.  ស្រី  អាយុ៤៤ឆ្នាំ និង ឈ្មោះ  ភេទ. អាយុ.       ឆ្នាំ.មានទីលំនៅ. ភូមិបន្ទាយប្រីយ៍ ឃុំ.អណ្តូងថ្ម ស្រុក. ព្រៃនប់ ខេត្.  ព្រះសីហនុ ។.  ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យ (ភាគីខាងម៉ូតូវេវ របួស មធ្យម ១នាក់.  ស្រាល ២នាក់.  និងភាគី ខាងម៉ូតូហុងដា រងរបួស. មធ្យម      ) ។

    បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ រីឯវត្ថុតាង(ម៉ូតូ)បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍   នគរបាលរដ្ឋបាលឃុំរាម ។រូបភាពនិងអត្ថបទដោយលោកនីវ៉ាន់នីន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម