ក្រុមភ្ញៀវទេសចរណ៍ដែលបានលិចទូកនៅក្បែរកោះត្រេះត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី04 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:21 នាទី ល្ងាច

ក្រុមភ្ញៀវទេសចរណ៍ដែលបានលិចទូកនៅក្បែរកោះត្រេះត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព

 

ក្រុងព្រះសីហនុ-ជនរងគ្រោះជាភ្ញៀវទេសចរណ៍ជនជាតិបរទេស ដែលមានចំនួនសរុប ៨នាក់ បានជួបគ្រោះថ្នាក់លិចទូក នៅចំណុចក្បែរកោះត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ត្រូវបានជួយសង្គ្រោះបានហើយ មិនមានអ្នកប៉ះពា…ល់ដល់អាយុជីវិ.តនោះទេ និងត្រូវបានសម្ថកិច្ចចម្រុះនាំយកមដល់ដីគោកដោយសុវត្ថិភាព។


ជុំវិញករណីគ្រោះថ្នាក់លេខទូកទេសចរណ៍របស់ជនបរទេសនេះយោងតាមប្រភពបឋមពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងជាបឋមថា ក្រោយពីទទួលបានព័ត៌មានពីម្ចាស់ទូកដឹកភ្ញៀវទេសចរណ៍ភ្លាមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ចេញនៅអូប័រមួយគ្រឿងនឹងបានការសហការជាមួយនឹងក្រុមហ៊ុនGTVCរបស់អ្នកឧកញ៉ាទៀ វិចិត្រ នៅអូប័រល្បឿនលឿនចំនួន 2 គ្រឿងបានចេញទៅអន្តរាគម នៅចំណុចនិយាយមការ ដែលម្ចាស់ទូកទេសចរណ៍បានផ្ដល់ដើម្បីសុំអន្តរាគមន៍។ក្រោយពីទៅដល់ទីតាំងកើតហេតុសមត្ថកិច្ច បានរកឃើញជនរងគ្រោះចំនួន 8 នាក់ជាជនបរទេសនិងបានជួយសង្គ្រោះដោយសុវត្ថិភាពហើយ នឹងបានដឹកបញ្ជូនមកកាន់ដីគោកដើម្បីសាកសួរព័ត៌មានមួយចំនួនដែលបណ្ដាលឲ្យទូកលិចខណៈពេលដែលត្រឡប់មកពីដំណើរកំសាន្តវិញ។ជុំវិញករណីលិចទូកនេះផងដែរសមត្ថកិច្ចនៅពុំទាន់ដឹងអំពីមូលហេតុដែលបណ្ដាលឲ្យទូកលិចនេះបាននៅឡើយទេ គិតមកដល់ត្រឹមម៉ោង 9:00 និង 305 នាទីយប់ថ្ងៃទីបួនខែកញ្ញាឆ្នាំ 2023 នេះ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម