តើលោក ស កក្កដា អភិបាលក្រុងមានចំណាត់ការបែបណា ​!!!!!ចំពោះ​រថយន្តធុនធំ រថយន្តដឹកទំនិញ ដែលចត​បណ្តោយឆ្នេរព្រែកត្រែង

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី02 ខែកញ្ញា ឆ្នាំ2023 ម៉ោង 3:32 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ភាពស្រស់បំព្រងនៃឆ្នេរព្រែកត្រែង ក្រុងព្រះសីហនុ មិន​បាន​ប៉ុន្មានថ្ងៃផង ក្រោយពីលោក ស កក្កដា អភិបាលក្រុងព្រះសីហនុ ចុះ​ចាត់​វិធានការក្តៅចំពោះក្រុមអាជីវករ ស្រាប់តែនៅព្រឹកថ្ងៃទី២កញ្ញាឆ្នាំ២០២៣នេះ បងប្អូនប្រជាពលរដ្ឋ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពាក់ព័ន្ឋទៅនឹងរថយន្ត​ធុនធំ និង រថយន្តដឹកទំនិញជាច្រើនគ្រឿង ចតដំរៀបគ្នា​យ៉ាងសង្ហា ដោយពុំ​ខ្វាយ​ខ្វល់ ឬ ក្រែងចិត្តក្រុមអាជីវករដូចមុនឡើយ។

        ចំពោះករណីបងប្អូនប្រជាពលរដ្ឋ បង្ហោះរូបភាពទាំងនេះ ទំនងជាពួក​គាត់​ចង់បង្ហាញប្រាប់លោក អភិបាលក្រុងវ័យក្មេង កណ្តាប់ដៃដែក ចាត់​វិធាន​ការក្តៅចំពោះក្រុមរថយន្តទាំងនោះ ព្រោះបើបានជារៀបចំអោយស្អាតហើយ សូមរក្សាវាកុំអោយមានភាពរញ៉េរញ៉ៃទៀតបើពុំដូចនោះទេវាពិតជាមិន​យុត្តិ​ធម៏ចំពោះក្រុមអាជីវករឡើយ។ត្រង់ចំនុចនេះ បងប្អូនប្រជាពលរដ្ឋ សង្ឃឹម​​យ៉ាង​មុតមាំថា លោក អភិបាលក្រុងនឹងចាត់ការភ្លាម ដោយមិន​បណ្តោយ​អោយ​ស្ថានភាពរញ៉េរញ៉ៃនេះកើតមានជាដាច់ខាត តែបើលោក អភិបាល​ក្រុងធ្វើ​មិន​បានវិញ ពិតណាស់ក្រុមអាជីវករ និង ប្រជាពលរដ្ឋនឹង​ធ្វើការរិះ​គន់លោកភ្លាម។

ភ្លាមៗនោះផងដែរ ដោយទុកបង្អង់យូ លោក ស កក្កដា អភិបាល​ក្រុង​ព្រះសីហនុ បានឲ្យដឹង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះថា ករណី​មាន​រថ​យន្ត​កុងតឺន័រ ឈប់ចតនៅតាមផ្លូវ​ឆ្នេរ​ព្រែក​ត្រែង អាជ្ញាធរក្រុងព្រះសីហនុ បាន​ចុះហាមឃាត់មិនឲ្យឈប់ចតបន្តទៀតទេ ដើម្បីទុកកន្លែងនេះ ជាឆ្នេរសា​ធារ​ណៈជូនពលរដ្ឋ អ្នកទេសចរណ៍ដែលមក​លេងកម្សាន្ត៕ រូបភាព និង អត្តបទ ដោយលោកៈ នី វ៉ាន់ និន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម