បុរសម្នាក់ដេក..ស្លា..ប់..កណ្ដាលផ្លូវនៅមុខមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី។

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី27 ខែសីហា ឆ្នាំ2023 ម៉ោង 4:24 នាទី ល្ងាច

(ព័ត៌មានបឋម) នៅវេលាម៉ោងប្រហែល ៥ភ្លឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ មានបុរសម្នាក់ដេកស្លាប់នៅកណ្ដាលផ្លូវ នៅមុខមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា.ជប៉ុន មង្គលបូរី ស្ថិតនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ សពដែរដេកស្លាប់មានឈ្មោះ អឿន អាន (ហៅមាន) ភេទប្រុស អាយុ៤៣ឆ្នាំ ដែលស្នាក់នៅក្នុងសាលាបឋមសិក្សាគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ចំណែកគ្រួសារដែលជាប្អូនស្រីរបស់សពបានបំភ្លឺថា៖ បងប្រុសរបស់គាត់បានបែកបាក់គ្រួសាររយៈពេល១០ឆ្នាំមកហើយ គាត់តែងតែផឹកស្រាស្រវឹងជាប្រចាំ ហើយកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ បងប្រុសរបស់នាងត្រូវបានជនមិនស្គាល់មុខកាប់បណ្តាលអោយរងរបួសធ្ងន់ ហើយបានបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដល់ថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៣ គ្រូពេទ្យបានអោយចេញ តែគាត់មិនព្រមទៅផ្ទះទេរស់នៅក្នុងមន្ទីរពេទ្យនិងផឹកស្រាស្រវឹងរាល់ថ្ងៃ ។

ប្រភពព័ត៌មានដ៏ដែលបានបញ្ជាក់ថា៖ យោងតាមក្រុមការងារគណៈកម្មការត្រួតពិនិត្យសពដែលសមាសភាព៖ អធិការរងទទួកផ្នែកព្រហ្មទណ្ឌ,វេជ្ជបណ្ឌិតផ្អែកសង្រោះបន្ទាន់,នាយរងផ្នែកពិនិត្យវិភាគ,នាយរងប៉ុស្តិ៍ឫស្សីក្រោក,ក្រុមប្រឹក្សាឃុំឫស្សីក្រោក និងក្រុមគ្រួសារសពឃើញថា ភ្នែកក្បាល,ផ្នែកដងខ្លួន និងផ្នែកអវយវៈនៃសពពុំមានស្លាកស្នាមអ្វីជាអំពើទណ្ឌកម្មឬឃាតកម្មណាមួយឡើយ។ តាមការស្រាវជ្រាវ និងការធ្វើកុសលបច្ច័យរបស់សមត្ថកិច្ចជុំវិញកន្លែងកើតហេតុយើងឃើញថាសាកសពពិតជាស្លាប់ដោយសារដេកស្លាប់ពិតមែន។

គួរបញ្ជាក់ថា៖ សពគ្រួសារដែលដេកស្លាប់នេះ ដោយគ្រួសារពុំមានលទ្ធភាពធ្វើការបុណ្យសពជូន និងបានយល់ព្រម អោយមូលនិធិសពទុរគត និងគ្មានញាតិ វត្តឫស្សីក្រោក ដែលមានការសម្របសម្រួលដោយលោក យឹង ជា សមាជិកពិគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។ បញ្ជាក់មូលនិធិនេះសម្រាប់តែជនទុរគតជន និងគ្មានញាតិ៕អត្ថបទនិងរូបភាពដោយ/លោកហ៊ីងចាន់ថនខេត្តបន្ទាយមានជ័យ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម