ជនជាតិចិនពីក្រុមជិះរថយន្តទំនើបដេញបាញ់គ្នា ផ្អើលតំបន់តោពីរ កាន់តែសាហាវហើយ…….

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី22 ខែសីហា ឆ្នាំ2023 ម៉ោង 1:10 នាទី ល្ងាច

ខេត្តព្រះសីហនុ÷​​​ក្រោយប្រតិបត្តិការរយះពេល៣ ម៉ោងកំលាំងចំរុះ នៃ​​ស្នងការ​ដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់​ពី​ឯក​ឧត្តម ឧត្តមសេនីយ៏​ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត  បាន​បង្ក្រាប​បានមុខសញ្ញា​ជនសង្ស័យ​ចំនួន៣នាក់ បន្ទាប់ពីពួកគេបាន​ធ្វើ​សកម្មភាពបើក​រថយន្ត​ដេញ​បំបុក​គ្នានឹង​ផ្ទុះអាវុធ នៅចំនុចតោពីរ ក្រុង​​ព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២សីហាឆ្នាំ២០២៣ វេលាម៉ោង៩និង​៣០​នាទី។     

    

ក្រោយពីមានការផ្ទុះអាវុធបង្កការប្រញាប់ឲ្យយ៉ាងខ្លាំងទៅដល់ប្រ​ជាពល​រដ្ឋភ្ញៀវទេសចរ ភ្លាមៗសមត្ថកិច្ចក៏បានចុះ​ទៅដល់​ទីតាំង​កើតហេតុ និងបាន​ធ្វើ​ការតាម​ប្រមាញ់ស្រាវ​ជ្រាវយ៉ាងប្រផឹត​ប្រភីង​រហូត​រកឃើញ ភាគីជនរងគ្រោះ​ដែលត្រូវភាគី​ជនជាតិចិន​មួយ​ក្រុម​ទៀត ជិះរថយន្តដេញបំបុក​និងបាញ់​ចំនួន​មួយគ្រាប់ នៅចំណុចកា​ស៊ីណូឆាងឆឹងស្ថិតក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិង​ខេត្តព្រះ​សីហ​នុ​។ឆ្លើយតបទៅនឹងសកម្មភាព​យើងគក្លើននេះផងដែរ​លោក​ឧត្តម​សេនីយ៍ទោជួនណារិន្ឋស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំង ស្ទាក់តាមគោលដៅសំខាន់ៗនៅក្នុងក្រុងព្រះសីហនុរហូតឃាត់ខ្លួន​បានជន​សង្ស័យ​ចំនួន៣នាក់និងរថយន្តចំនួនមួយគ្រឿងម៉ាក mercedes ពណ៌ខ្មៅ ប៉ុន្តែ​យុទ្ធនា​ការនេះ​នៅមិនទាន់​បិទបញ្ចប់​នៅ​ឡើយទេ កម្លាំងសមត្ថកិច្ចកំពុង​បន្ត​តាម​ប្រមាញ់​បក្សពួកដែលនៅ​សេសសល់​បន្ថែមទៀត។និងកំពុង​សាកសួរ​ទៅ​លើ​​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួនបាន។ ជុំវិញករណីផ្ទុះ​អាវុធនេះផងដែរ សមត្ថ​កិច្ចនៃស្នង​ការដ្ឋាននគរបាលខេត្តព្រះសីហនុ​ពុំទាន់បង្ហាញពីមូលហេតុ​ឬដើមចមនៃការផ្ទុះអាវុធរវាងជនជាតិចិនទាំងពីរភាគីនេះនៅឡើយទេ ព្រោះ​ស្ថិត​​ក្នុងដំណាក់កាលនីតិវិធី។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម